កម្ពុជាបានធ្វើជាប្រធានគណៈកម្មាធិការការពារវប្បធម៌របស់អង្គការយូណេស្កូ

ប្រទេសកម្ពុជាត្រូវបានជ្រើសជាឯកឆ័ន្ទឲ្យធ្វើជាប្រធានគណៈកម្មាធិការនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤របស់អង្គការយូណេស្កូ ស្តីពីកិច្ចការពារវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។ នេះបើតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងសារលិខិតនៅថ្ងៃទី១៣ខែធ្នូនេះ លោក ហ៊ុន សែន បានលើកឡើងថា ភាពជាប្រធាននៃគណៈកម្មាធិការនេះគឺជាជោគជ័យថ្មីមួយទៀតនៃគោលនយោបាយអភិរក្សនិងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិដែលរដ្ឋាភិបាលកម្ពុជាបានធ្វើយ៉ាងសកម្មនិងឈានមុខលើឆាកអន្តរជាតិ។

ការសម្រេចឲ្យកម្ពុជាធ្វើជាប្រធានគណៈកម្មាធិការការពារវប្បធម៌របស់អង្គការយូណេស្កូនេះធ្វើឡើងក្នុងកិច្ចប្រជុំក្នុងស្នាក់កណ្តាលនៃអង្គការយូណេស្កូនៅទីក្រុងប៉ារីស កាលពីថ្ងៃទី៨ដល់៩ខែធ្នូនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ