មេដឹកនាំហ្វីលីពីនមកដល់កម្ពុជាល្ងាចនេះ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពី AFP)

ប្រធានាធិបតីប្រទេសហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលល្បីខាងប្រើកម្លាំងបាញ់បង្រ្កាបគ្រឿងញៀន នឹងមកដល់ប្រទេសកម្ពុជានៅប្រហែលម៉ោង៦ល្ងាចនេះ។

ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៣ដល់ទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៃគណៈប្រតិភូរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ គឺតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

តាមគំរោង លោក ឌូតឺតេ នឹងចូលគាល់ព្រះមហាក្សត្រនៅព្រះបរមរាជវាំង ហើយបន្តជួបពិភាក្សាទ្វេភាគីជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសកម្ពុជាផងដែរ។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរគឺ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា។

កាលពីម្សិលមិញមានពលរដ្ឋហ្វីលីពីនចំនូន៥នាក់បាននាំគ្នាបិទមុខនិងឈរលើកបដាតវ៉ានៅមុខព្រះបរមរាជវាំង ដោយផ្ញើសារប្រឆាំងនឹងយុទ្ធនាការគ្រឿងញៀនរបស់ប្រធានាធិបតីប្រទេសហ្វីលីពីនលោក ឌូតឺតេ។ នៅក្នុងបដានោះពួកគេសរសេរថា សូមបញ្ឈប់ការសម្លាប់មនុស្សដោយសារការជូញដូរឬការប្រើប្រាស់គ្រឿងញៀន និងស្នើឲ្យគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ