នាយករដ្ឋមន្រ្តីសរសើរអ្នកកាសែត​ជើងចាស់​ពីការចងក្រង​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម​

អ្នកកាសែតជើងចាស់ លោក ឆាយ សុផល បង្ហាញ​​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥​(រូបថតផ្តល់ឲ្យ​)

[:en]លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានផ្ញើលិខិត​មួយច្បាប់​ទៅកាន់​អ្នកកាសែតជើងចាស់ លោក ឆាយ សុផល ដោយ​បាន​កោតសរសើរ​រូបលោក​ក្នុងការ​ចងក្រងសៀវភៅ​ទាក់​ទង​​នឹង​ជម្លោះព្រំដែនកម្ពុជានិង​វៀតណាម។

នៅក្នុងលិខិតចុះថ្ងៃទី​៧ខែមករា ដែល​​លោក ឆាយ សុផល ផ្សព្វផ្សាយតាមហ្វេសប៊ុកនៅថ្ងៃពុធនេះ​ ​ លោក​នាយករដ្ឋមន្រ្តីបាន​សរសេរថា​លោក​បាន​ទទួល​សៀវភៅចំនួន​១០ក្បាល​ដែល​លោក​ ឆាយ សុផល បានផ្ញើមកឲ្យ​រូប​លោក​ដើម្បីលោក​អាន​ស្វែងយល់។ សៀវភៅនោះ​មាន​ចំណងជើងថា​”សត្រូវ​មិត្តិភក្តិឯង​ ផែនដី និង​ផែន​ទីកម្ពុជា​វៀតណាម(១៩៦២-២០១៥)” ។​

លោក​ ហ៊ុន សែន មានប្រសាសន៍ថា៖ “ឆ្លៀតឱកាស​នេះ ខ្ញុំសូមថ្លែងនូវ​ការកោតសរសើរដោយស្មោះចំពោះ​លោក​ដែលបានខិតខំ​ស្រាវជ្រាវចងក្រងសៀវភៅ​ដ៏មានសារៈសំខាន់​នេះ​ឡើង​ទុក​ជា​ឯក​សារសម្រាប់កូនចៅជំនាន់ក្រោយ​បានសិក្សាស្រាវជ្រាវ”។​

លោក ឆាយ​ សុផល បានបង្ហោះសារលើហ្វេសប៊ុក​ក្រោយពី​ទទួលបានលិខិតនេះថា៖ “បើទោះជាមិនមានសម្បត្តិស្តុកស្តម្ភឬអំណាាចក្នុងរាជការក៏ដោយ ក៏នេះជាមោទនភាពដ៏ធំបំផុតសម្រាប់ខ្ញុំ ក្នុងនាមពលរដ្ឋ ដែលបានទទួលកិត្តិយសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា”

កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ឆាយ សុផល បាន​ដាក់សម្ពោធ​​​សៀវភៅកម្រាស់​ប្រមាណ​៤០០ទំព័រ​នោះមានចំណងជើងថា“សត្រូវមិត្តភក្តិឯង ផែនដីនិងផែនទី កម្ពុជា​​វៀតណាម (១៦២៣ -២០១៥) ដែល​លោក​បានចងក្រង។​ លោក​មានប្រសាសន៍កាលនោះ​ថា​សៀវ​ភៅនេះមា​នលក្ខ​ណៈជាប្រវត្តិសាស្រ្តដែលបង្ហាញពីសាវតានៃការបាត់បង់ទឹកដីកម្ពុជាក្រោមឬដែនដីកូសាំងស៊ីន​ជា​ផ្លូវការទៅឲ្យវៀតណាមនៅឆ្នាំ១៩៤៩ ដែលក្រោយៗមក ​រហូតមកដល់ឆ្នាំ២០១៥ ជម្លោះ​ផ្ទៃក្នុង​កម្ពុជា​ស្តីពីព្រំដែននិងផែនទីបានកើត។​ លោក​បន្ត​ថាលោក​បានប្រមូល​ឯកសារ​ច្រើនដាក់ក្នុងសៀវភៅនេះ ដូចជា​សន្ធិ​សញ្ញា​ព្រំដែនកម្ពុជា​-វៀតណាមឆ្នាំ​១៩៨២ ៨៣និង​៨៥ ឲនិង​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅឆ្នាំ​២០០៥និង​ឯកសារ​គតិយុត្តមួយចំនួនទៀតទាក់ទងនឹង​ព្រំដែន​កម្ពុជា​និ​ង​​វៀតណាម។​

លោក​ ឆាយ សុផល បានបន្ថែម​ថា​ការចងក្រងសៀវភៅនេះ លោក​បាន​យោង​ឯ​កសារ​ជិត​៨០ ក្នុង​នោះ​មា​ន​សៀវភៅឯកសារចំនួន​២៦ក្បាល​ សារព័ត៌មានចំនួន​២៣និង​ទំព័រហ្វេសប៊ុក​របស់​លោក ហ៊ុន សែន និង​អ្នកនយោបាយ​មួយចំនួន​ដែលសកម្មខាងព្រំដែន​។ លោកបញ្ជាក់បន្ថែម​ថា​​លោ​កក៏​​បា​នកត់ត្រា​ព្រឹត្តិ​ការណ៍សំខាន់​​ដែលបានកើតឡើងមួយរយៈ​ចុងក្រោយនេះ ទាក់ទង​នឹង​បញ្ហាព្រំដែ​នកម្ពុជា​និង​វៀតណាម​ ដូចជា​ការ​ចុះទៅពិនិត្យ​មើល​ព្រំដែននិង​ការផ្ទៀងផ្ទាត់ផែនទី​ជាដើម។​

[related-box]

លោក​ សុផល មានប្រសាសន៍ថា៖ “ខ្ញុំជាអ្នក​សារព័ត៌មានខ្ញុំច្បិចយកមុំសំខាន់ៗ ខ្ញុំឃើញ​នៅក្នុងសៀវ​ភៅមួយ ខ្ញុំឃើញចំណុច​សំខាន់ល្អ​​នៅក្នុងសៀវភៅហ្នឹង អញ្ចឹងខ្ញុំទាញយកមក។ ដល់​​ពេ​លខ្ញុំអា​នសៀវភៅមួយទៀត ខ្ញុំឃើញ​ចំ​ណុចសំខាន់។…សៀវភៅមួយក្បាលនេះ​គឺស្លចេញពីឯក​សារជាច្រើន។ មានចំណុ​ចថ្មីច្រើ​ននៅក្នុងសៀវភៅនេះ”។​

អ្នកកាសែតជើងចាស់ លោក ឆាយ សុផល បង្ហាញ​​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥​(រូបថតផ្តល់ឲ្យ​)
អ្នកកាសែតជើងចាស់ លោក ឆាយ សុផល បង្ហាញ​​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥​(រូបថតផ្តល់ឲ្យ​)

បើ​តាម​លោក សុផល សៀវភៅនេះ​ក៏​បាន​បញ្ចូលនូវ​ ជម្លោះប្រទាក់​ក្រឡាគ្នាទាំងក្នុ​ងចំណោ​មជន​ជាតិកម្ពុជានិងនៅក្នុ​ងចំណោមបរទេសដូចជាអាមេ​រិក អង់គ្លេស ចិន រុស្ស៊ី និងពួក​សម្ព័ន្ធមិត្ត។​ លោ​មានប្រសាសន៍ថា៖ “អញ្ចឹងសៀវភៅនេះ ប្រសិនណា​បើ​មិត្តអ្នកអាន គាត់​អាន​សៀវ​​ភៅ​នេះចប់ អាចនឹងដឹង​ប្រវត្តិ​សាវតាខ្លះ ទាក់ទង​នឹង​បញ្ហា​​កម្ពុជា​និង​វៀតណាម ដើម្បីចៀសវា​ង​កុំ​ឲ្យ​​អ្នក​​នយោបាយមួយចំនួន​ គាត់ឆ្លៀតយក​បញ្ហាព្រំដែន​កម្ពុជា​វៀតណាមហ្នឹង យក​ទៅធ្វើការ​ឃោសនា​ដើម្បីចំណេញនយោបាយរៀងខ្លួន”

លោក សុផល យល់​ថា​​ខ្មែរ​ចូល​ចិត្ត​លាក់ប្រវត្តិសាស្រ្ត​​របស់ខ្លួន​ បណ្តាល​ឲ្យ​មាន​ការយល់​មិន​​ច្បា​ស់ពីប្រវត្តិ​របស់ខ្លួន​។ លោក​បន្ត​ថា​សៀវភៅនេះ​នឹង​ក្លាយ​​ជា​”ឯក​សារជំនួយ​ស្មារតី”​មួយសម្រា​ប់ប្រជាជនកម្ពុជា។​
គួរ​បញ្ជាក់​ថា រហូតមក​ដល់​បច្ចុប្បន្ន​នេះ លោក ​ឆាយ ​សុផល ​បាន​បោះពុម្ពផ្សាយ​​សៀវភៅដែល​លោក​បានចងក្រង ​មិន​តិច​ជាង​៦ក្បាល​នោះ​ទេ​ ក្នុងនោះមានសៀវភៅនិយាយពីនាយករដ្ឋមន្រ្តីខ្មែរ​និង​ព្រះមហា​ក្ស​ត្រជាដើម។ នៅពេលខាងមុខឆាប់ៗនេះ លោក​នឹង​ចេញផ្សាយសៀវភៅមួយក្បាលយទៀត​មានចំណងជើងថា​”ហ៊ុន សែន នយោបាយ​និង​អំណាច​ក្នុងប្រវត្តិសាស្រ្ត​ខ្មែរ​ជាង​៤០ឆ្នាំ”៕

​សៀវភៅ”ហ៊ុន សែន នយោបាយ​និង​អំណាច​ក្នុងប្រវត្តិសាស្រ្ត​ខ្មែរ​ជាង​៤០ឆ្នាំ”(រូបថតពីហ្វេសប៊ុក​លោក ឆាយ សុផល)

[:kh]លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានផ្ញើលិខិត​មួយច្បាប់​ទៅកាន់​អ្នកកាសែតជើងចាស់ លោក ឆាយ សុផល ដោយ​បាន​កោតសរសើរ​រូបលោក​ក្នុងការ​ចងក្រងសៀវភៅ​ទាក់​ទង​​នឹង​ជម្លោះព្រំដែនកម្ពុជានិង​វៀតណាម។

នៅក្នុងលិខិតចុះថ្ងៃទី​៧ខែមករា ដែល​​លោក ឆាយ សុផល ផ្សព្វផ្សាយតាមហ្វេសប៊ុកនៅថ្ងៃពុធនេះ​ ​ លោក​នាយករដ្ឋមន្រ្តីបាន​សរសេរថា​លោក​បាន​ទទួល​សៀវភៅចំនួន​១០ក្បាល​ដែល​លោក​ ឆាយ សុផល បានផ្ញើមកឲ្យ​រូប​លោក​ដើម្បីលោក​អាន​ស្វែងយល់។ សៀវភៅនោះ​មាន​ចំណងជើងថា​”សត្រូវ​មិត្តិភក្តិឯង​ ផែនដី និង​ផែន​ទីកម្ពុជា​វៀតណាម(១៩៦២-២០១៥)” ។​

លោក​ ហ៊ុន សែន មានប្រសាសន៍ថា៖ “ឆ្លៀតឱកាស​នេះ ខ្ញុំសូមថ្លែងនូវ​ការកោតសរសើរដោយស្មោះចំពោះ​លោក​ដែលបានខិតខំ​ស្រាវជ្រាវចងក្រងសៀវភៅ​ដ៏មានសារៈសំខាន់​នេះ​ឡើង​ទុក​ជា​ឯក​សារសម្រាប់កូនចៅជំនាន់ក្រោយ​បានសិក្សាស្រាវជ្រាវ”។​

លោក ឆាយ​ សុផល បានបង្ហោះសារលើហ្វេសប៊ុក​ក្រោយពី​ទទួលបានលិខិតនេះថា៖ “បើទោះជាមិនមានសម្បត្តិស្តុកស្តម្ភឬអំណាាចក្នុងរាជការក៏ដោយ ក៏នេះជាមោទនភាពដ៏ធំបំផុតសម្រាប់ខ្ញុំ ក្នុងនាមពលរដ្ឋ ដែលបានទទួលកិត្តិយសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា”

កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ឆាយ សុផល បាន​ដាក់សម្ពោធ​​​សៀវភៅកម្រាស់​ប្រមាណ​៤០០ទំព័រ​នោះមានចំណងជើងថា“សត្រូវមិត្តភក្តិឯង ផែនដីនិងផែនទី កម្ពុជា​​វៀតណាម (១៦២៣ -២០១៥) ដែល​លោក​បានចងក្រង។​ លោក​មានប្រសាសន៍កាលនោះ​ថា​សៀវ​ភៅនេះមា​នលក្ខ​ណៈជាប្រវត្តិសាស្រ្តដែលបង្ហាញពីសាវតានៃការបាត់បង់ទឹកដីកម្ពុជាក្រោមឬដែនដីកូសាំងស៊ីន​ជា​ផ្លូវការទៅឲ្យវៀតណាមនៅឆ្នាំ១៩៤៩ ដែលក្រោយៗមក ​រហូតមកដល់ឆ្នាំ២០១៥ ជម្លោះ​ផ្ទៃក្នុង​កម្ពុជា​ស្តីពីព្រំដែននិងផែនទីបានកើត។​ លោក​បន្ត​ថាលោក​បានប្រមូល​ឯកសារ​ច្រើនដាក់ក្នុងសៀវភៅនេះ ដូចជា​សន្ធិ​សញ្ញា​ព្រំដែនកម្ពុជា​-វៀតណាមឆ្នាំ​១៩៨២ ៨៣និង​៨៥ ឲនិង​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅឆ្នាំ​២០០៥និង​ឯកសារ​គតិយុត្តមួយចំនួនទៀតទាក់ទងនឹង​ព្រំដែន​កម្ពុជា​និ​ង​​វៀតណាម។​

លោក​ ឆាយ សុផល បានបន្ថែម​ថា​ការចងក្រងសៀវភៅនេះ លោក​បាន​យោង​ឯ​កសារ​ជិត​៨០ ក្នុង​នោះ​មា​ន​សៀវភៅឯកសារចំនួន​២៦ក្បាល​ សារព័ត៌មានចំនួន​២៣និង​ទំព័រហ្វេសប៊ុក​របស់​លោក ហ៊ុន សែន និង​អ្នកនយោបាយ​មួយចំនួន​ដែលសកម្មខាងព្រំដែន​។ លោកបញ្ជាក់បន្ថែម​ថា​​លោ​កក៏​​បា​នកត់ត្រា​ព្រឹត្តិ​ការណ៍សំខាន់​​ដែលបានកើតឡើងមួយរយៈ​ចុងក្រោយនេះ ទាក់ទង​នឹង​បញ្ហាព្រំដែ​នកម្ពុជា​និង​វៀតណាម​ ដូចជា​ការ​ចុះទៅពិនិត្យ​មើល​ព្រំដែននិង​ការផ្ទៀងផ្ទាត់ផែនទី​ជាដើម។​

លោក​ សុផល មានប្រសាសន៍ថា៖ “ខ្ញុំជាអ្នក​សារព័ត៌មានខ្ញុំច្បិចយកមុំសំខាន់ៗ ខ្ញុំឃើញ​នៅក្នុងសៀវ​ភៅមួយ ខ្ញុំឃើញចំណុច​សំខាន់ល្អ​​នៅក្នុងសៀវភៅហ្នឹង អញ្ចឹងខ្ញុំទាញយកមក។ ដល់​​ពេ​លខ្ញុំអា​នសៀវភៅមួយទៀត ខ្ញុំឃើញ​ចំ​ណុចសំខាន់។…សៀវភៅមួយក្បាលនេះ​គឺស្លចេញពីឯក​សារជាច្រើន។ មានចំណុ​ចថ្មីច្រើ​ននៅក្នុងសៀវភៅនេះ”។​

បើ​តាម​លោក សុផល សៀវភៅនេះ​ក៏​បាន​បញ្ចូលនូវ​ ជម្លោះប្រទាក់​ក្រឡាគ្នាទាំងក្នុ​ងចំណោ​មជន​ជាតិកម្ពុជានិងនៅក្នុ​ងចំណោមបរទេសដូចជាអាមេ​រិក អង់គ្លេស ចិន រុស្ស៊ី និងពួក​សម្ព័ន្ធមិត្ត។​ លោ​មានប្រសាសន៍ថា៖ “អញ្ចឹងសៀវភៅនេះ ប្រសិនណា​បើ​មិត្តអ្នកអាន គាត់​អាន​សៀវ​​ភៅ​នេះចប់ អាចនឹងដឹង​ប្រវត្តិ​សាវតា​ ខ្លះ ទាក់ទង​នឹង​បញ្ហា​​កម្ពុជា​និង​វៀតណាម ដើម្បីចៀសវា​ង​កុំ​ឲ្យ​​អ្នក​​នយោបាយមួយចំនួន​ គាត់ឆ្លៀតយក​បញ្ហាព្រំដែន​កម្ពុជា​វៀតណាមហ្នឹង យក​ទៅធ្វើការ​ឃោសនា​ដើម្បីចំណេញនយោបាយរៀងខ្លួន”

[related-box]

លោក សុផល យល់​ថា​​ខ្មែរ​ចូល​ចិត្ត​លាក់ប្រវត្តិសាស្រ្ត​​របស់ខ្លួន​ បណ្តាល​ឲ្យ​មាន​ការយល់​មិន​​ច្បា​ស់ពីប្រវត្តិ​របស់ខ្លួន​។ លោក​បន្ត​ថា​សៀវភៅនេះ​នឹង​ក្លាយ​​ជា​”ឯក​សារជំនួយ​ស្មារតី”​មួយសម្រា​ប់ប្រជាជនកម្ពុជា។​

 

អ្នកកាសែតជើងចាស់ លោក ឆាយ សុផល បង្ហាញ​​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥​(រូបថតផ្តល់ឲ្យ​)
អ្នកកាសែតជើងចាស់ លោក ឆាយ សុផល បង្ហាញ​​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥​(រូបថតផ្តល់ឲ្យ​)

គួរ​បញ្ជាក់​ថា រហូតមក​ដល់​បច្ចុប្បន្ន​នេះ លោក ​ឆាយ ​សុផល ​បាន​បោះពុម្ពផ្សាយ​​សៀវភៅដែល​លោក​បានចងក្រង ​មិន​តិច​ជាង​៦ក្បាល​នោះ​ទេ​ ក្នុងនោះមានសៀវភៅនិយាយពីនាយករដ្ឋមន្រ្តីខ្មែរ​និង​ព្រះមហា​ក្ស​ត្រជាដើម។ នៅពេលខាងមុខឆាប់ៗនេះ លោក​នឹង​ចេញផ្សាយសៀវភៅមួយក្បាលយទៀត​មានចំណងជើងថា​”ហ៊ុន សែន នយោបាយ​និង​អំណាច​ក្នុងប្រវត្តិសាស្រ្ត​ខ្មែរ​ជាង​៤០ឆ្នាំ”៕

សៀវភៅ”ហ៊ុន សែន នយោបាយ​និង​អំណាច​ក្នុងប្រវត្តិសាស្រ្ត​ខ្មែរ​ជាង​៤០ឆ្នាំ”(រូបថតពីហ្វេសប៊ុក​លោក ឆាយ សុផល)[:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ