ក្រុងចំនួន​៣ជាប់ជ័យលាភីទេសចរណ៍អាស៊ានឆ្នាំ២០១៨-២០២០

គណៈកម្មការវាយតម្លៃទីក្រុងស្អាតសម្រាប់ទេសចរណ៍អាស៊ាន បានជ្រើសរើសទីក្រុងចំនួន៣របស់កម្ពុជា ផ្តល់រង្វាន់ជ័យលាភីឆ្នាំ២០១៨ ដល់២០២០។​

គណៈកម្មការវាយតម្លៃទីក្រុងស្អាតសម្រាប់ទេសចរណ៍អាស៊ាន បានជ្រើសរើសទីក្រុងចំនួន៣របស់កម្ពុជា ផ្តល់រង្វាន់ជ័យលាភីឆ្នាំ២០១៨ ដល់២០២០។​

នៅក្នុងកម្មវិធីអបអរជ័យលាភីទីក្រុងស្អាតសម្រាប់ទេសចរណ៍អាស៊ានធ្វើឡើងនៅថ្ងៃនេះ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ថ្លែងថា ទីក្រុងបីនោះរួមមាន ក្រុងសៀមរាប កែប និងក្រុងបាត់ដំបង។​

ការវាយតម្លៃនោះគណៈកម្មការបានជួបប្រជុំគ្នានៅក្នុងទីក្រុងឈាង ម៉ៃ ប្រទេសថៃកាលពីថ្ងៃទី២៦ខែមករា។

ក្នុងពិធីអបអរដែលអាជ្ញាធរខេត្តសៀមរាបរៀបចំនៅថ្ងៃនេះ មានការហែក្បួនពីចំណុច សាលាខេត្ត ឆ្ពោះទៅកាន់ផ្លូវលំសំខាន់ៗមួយចំនួនក្នុងក្រុង ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹង៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។