ស្ថានទូតកម្ពុជាជួយសង្គ្រោះពលរដ្ឋខ្មែរ៤នាក់នៅចិននិងម៉ាឡេស៊ី

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីនិងចិន បានជួយសង្គ្រោះពលរដ្ឋខ្មែរ៤នាក់ ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃអង្គារទី១៤ មីនានេះឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះពលករ-ពលការិនីខ្មែរចំនួន ២នាក់ ឲ្យត្រឡប់មកកាន់មាតុភូមិកំណើតវិញ បន្ទាប់ពីពួកគេជួបការលំបាក ដោយមិនអាចទ្រាំទ្រនឹងការងារក្នុងប្រទេសម៉ាឡេស៊ី។

បន្ថែមលើសនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន ក៏បានបញ្ជូនស្ដ្រីខ្មែរ២នាក់ទៀត ឲ្យត្រឡប់មកកម្ពុជាវិញផងដែរ បន្ទាប់ពីពួកគេត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលទៅប្រទេសចិន តាមច្រកព្រំដែន Dongxing កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៦ ដើម្បីបានរៀបការជាមួយប្ដីជាជនជាតិចិន។ ប៉ុន្ដែពួកគេត្រូវបានប៉ូលិសព្រំដែនចិនចាប់ឃាត់ខ្លួននៅទីនោះតែម្ដង។

ស្ថានទូតកម្ពុជា ឲ្យដឹងទៀតថា ពលរដ្ឋខ្មែរទាំង៤នាក់ខាងលើបានមកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃចន្ទម្សិលមិញ។

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៦ ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស បានជួយសង្គ្រោះពលរដ្ឋខ្មែរធ្វើការនៅក្រៅប្រទេសជាច្រើននាក់ ក្នុងនោះ នៅប្រទេសចិន មានស្ដ្រីចំនួន៦៤នាក់ នៅវៀតណាម មានចំនួន២៣១នាក់ នៅឡាវ មានចំនួន២នាក់ និងនៅម៉ាឡេស៊ី មានចំនួន ២៧២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ