កម្ពុជា-ថៃ បង្កើតគណៈកម្មាធិការចម្រុះដោះស្រាយបញ្ហាពាណិជ្ជកម្មតាមព្រំដែន

មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានិងថៃ បានព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការមួយ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មតាមតំបន់ជាប់ព្រំដែន។

ក្នុងកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទម្សិលមិញ ភាគីកម្ពុជាដឹកនាំដោយលោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Boonyarit Kalayanamit អគ្គនាយកផ្នែកទំនាក់ទំនងនៃក្រសួងពាណិជ្ជកម្មថៃ បានព្រមព្រៀងបង្កើតឲ្យមាន គណៈកម្មាធិការចម្រុះមួយ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មតាមបណ្ដាខេត្តជាប់ព្រំដែនប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាស ដែលចុះផ្សាយបន្ដដោយសារព័ត៌មាន AKP។

បើតាមសារព័ត៌មាន AKP ឲ្យដឹងទៀតថា ក្រៅពីនេះ ភាគីកម្ពុជា និងថៃបានយល់ព្រមគ្នាពង្រីកទំហំពាណិជ្ជកម្មដល់ទឹកប្រាក់ចំនួន១៥ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២០។

កិច្ចពិភាក្សានេះក៏ផ្ដោតជាសំខាន់លើផ្នែកពាណិជ្ជទ្វេភាគី និងការដោះស្រាយវិវាទ ដូចជា ការនាំចេញផលិតផលកសិកម្ម ជម្រុញឲ្យមានពាណិជ្ជកម្មតាមបណ្ដាខេត្តជាប់ព្រំដែន ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងការសន្យាមិនយកពន្ធពីរដងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ