មេនគរបាល​កម្ពុជា​ជំរុញ​ឲ្យ​ពង្រឹង​សន្តិសុខ​ទប់​ស្កាត់​អំពើ​ភេរវកម្ម​

លោក នេត សាវឿន (រូបភាពពីគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ)

អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ជំរុញ​ទៅ​មន្ត្រី​នគរបាល ឲ្យ​ពង្រឹង​សន្តិសុខ​ប្រឆាំង​នឹង​ចលនា​ភេរវកម្ម​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ភេរវកម្ម​អន្តរជាតិ ISIS បើ​ទោះបី​ជា​ប្រទេស​នេះ ពុំ​ដែល​ទទួល​រង​ការ​វាយ​ប្រហារ​ភេរវកម្ម​ពី​ក្រុម​នេះ​ក៏​ដោយ។

លោក នេត សាវឿន បាន​ថ្លែង​ដូច្នេះនៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ឯ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​វេបសាយ​របស់​នគរបាល​ជាតិ​កម្ពុជា។

លោក នេត សាវឿន បានថ្លែង​ថា ក្រុម ISIS ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ពង្រីក​ការ​វាយ​ប្រហារ​មក​លើ​តំបន់ ហើយ​លោក​ជំរុញ​ទៅ​មន្ត្រី​នគរបាល ឲ្យ​ពង្រឹង​ប្រតិបត្តិការ​របស់​ពួកគេ ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវកម្ម។

ឥទ្ធិពល​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម បាន​រីក​រាល​ដាលដល់​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​គេ​បាន​រក​ឃើញ​ថា ពលរដ្ឋ​មូស្លីម​មួយ​ចំនួន នៅ​​​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន បាន​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​នេះ នៅ​ឯ​ប្រទេស​ស៊ីរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ