នគរបាលជាតិបង្កើនការបង្ក្រាបលើការផលិតនិងដាំដុះគ្រឿងញៀន​

លោក នេត សាវឿន (រូបភាពពីគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ)

អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យមន្ត្រីនៅក្រោមឱវាទរបស់ខ្លួន​យកចិត្តទុកដាក់បង្កើនការបង្ក្រាប លើការផលិតនិងការដាំដុះដំណាំ​ដែល​អាចកែច្នៃជា​គ្រឿងញៀននៅក្នុងទឹកដីកម្ពុជា។ នេះបើតាមការឲ្យដឹងពីគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ។

ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ នៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីម្សិលមិញ លោក ​នេត សាវឿន បានជំរុញ​ឲ្យមន្ត្រីក្រោម​បង្គាប់បង្កើនការបង្ក្រាប ចំពោះការផលិត និងការដាំដុះប្រភេទដំណាំ​ដែលអាចកែច្នៃជាគ្រឿងញៀន។​

លោក នេត សាវឿន ​បន្តថា កម្ពុជាជួបបញ្ហា​ស្មុគស្មាញចំពោះបញ្ហានេះ​ ព្រោះមានភូមិសាស្ត្រនៅជិតតំបន់ត្រីកោណមាស ដែលប្រឈមមុខការប្រើប្រាស់ និង ដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់។ តំបន់ត្រីកោណមាស ជាតំបន់ដាំដុះ និង កែច្នៃគ្រឿងញៀនធំមួយនៅអាស៊ីដែលមានទីតាំងចន្លោះប្រទេស៤គឺ មីយ៉ាន់ម៉ា វៀតណាម ថៃ និង ឡាវ។​​

គេហទំព័រអគ្គស្នងការដ្ឋាន​នគរបាលជាតិក៏បានឲ្យដឹងដែរថា យុទ្ធនាការបង្ក្រាបគ្រឿងញៀន ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ បង្ក្រាបបាន ៩២១គឺ​ ថយ២២៣ករណី បើធៀបនឹងខែមករា ឆ្នាំ២០១៧ ហើយឃាត់ខ្លួនអ្នកពាក់ព័ន្ធបាន​ ២០៥៣នាក់ក្នុងនោះ​ ស្រី២១៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ