ក្រសួងទេសចរណ៍ថា ព្រះអាទិត្យនឹង​រះចំកណ្តាលប្រាសាទអង្គវត្តអំឡុងខែមីនា និងខែកញ្ញា

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

ក្រសួង​ទេសចរណ៍ បាន​ប្រកាស​ថា បាតុភូតព្រះអាទិត្យរះចំកណ្តាល​ប្រាសាទ​​​​​អង្គរវត្តចំនួន២ដងជារៀង​រាល់ឆ្នាំ​​អំឡុង​ខែមីនា និងខែកញ្ញា ដោយថា នេះជាព្រឹត្តិការណ៍ «អង្គរអច្ឆរិយៈ»​

ក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី១៣ ខែមីនាម្សិលមិញ បានឲ្យដឹងថា បាតុភូតព្រះអាទិត្យរះ​ចំកណ្តាលកំពូល​ប្រាសាទអង្គវត្តកម្ពុជា ចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា និង​ចន្លោះម៉ោង ៥ ដល់​ម៉ោង ៧​នាទី​ព្រឹក ដោយថា នេះ​បង្ហាញឲ្យឃើញពីស្នាដៃបុព្វបុរសខ្មែរ​គួរឲ្យស្ងប់ស្ងែង។

ករណីនេះក្រសួងអំពាវនាវទៅភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ និង​សាធារណៈជន ចូលរួមទស្សនា ផ្តិតយករូប​ភាព ហើយ​ជួយផ្សព្វផ្សាយ​ព្រឹត្តិការណ៍នេះ​ឲ្យបាន​ទូលំទូលាយ ខណៈ​ក្រសួង​​នឹងរៀប​ចំឲ្យមានការប្រកួតប្រជែង​ថតរូប​ស៊ែល​ហ្វីលើក​ទីបី ក្រោមប្រធានបទ«Selfie អង្គរអច្ឆរិយៈ» ដោយ​ថា អ្នកលេខ១ ទទួលបាន​ទឹក​ប្រាក់ ១លានរៀល លេខ២ ទទួល​បាន ៨០ម៉ឺនរៀល និងលេខ៣ ទទួលបាន ៥០​ម៉ឺន​រៀល​។

ក្រសួងឲ្យដឹងទៀតថា ព្រឹត្តិការណ៍នេះមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនា និងផ្តិតយករូប​ភាព​រាប់ម៉ឺន​​នាក់​កាលពីឆ្នាំមុន ខណៈឆ្នាំ២០១៨នេះ ក្រសួងមិនទាន់អាច​ព្យាករ​ចំនួនអ្នកចូលរួមនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ