អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​តុលាការ​សាក​សួរ​ជុំ​វិញ​រឿង​ពុក​រលួយ

អតីត​ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង លោក លី ម្យុងបាក បាន​​ឆ្លើយ​បំភ្លឺ​ចៅក្រម​នៅ​ថ្ងៃ​នេះ ជុំ​វិញ​រឿង​ក្ដី​ពុក​រលួយ និង​បាន​សុំ​អភ័យ​ទោស​ចំពោះ​រឿង​រ៉ាវ​ចម្រូង​ចម្រាស់​មួយ​នេះ។

អតីត​ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង លោក លី ម្យុងបាក បាន​​ឆ្លើយ​បំភ្លឺ​ចៅក្រម​នៅ​ថ្ងៃ​នេះ ជុំ​វិញ​រឿង​ក្ដី​ពុក​រលួយ និង​បាន​សុំ​អភ័យ​ទោស​ចំពោះ​រឿង​រ៉ាវ​ចម្រូង​ចម្រាស់​មួយ​នេះ។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សាច់​ញាតិ​ និង​ជំនួយ​ការ​របស់​អតីត​ប្រធានាធិបតីវ័យ ៧៦​ឆ្នាំ​រូប​នេះ អំឡុង​ពេល​លោក​កាន់​តំណែង​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣​នោះ បាន​រីក​ធំ​ឡើង​នៅ​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ខណៈ​ដែល​ក្រុម​ចៅក្រម​បាន​ស៊ើប​អង្កេត​ទៅ​លើ​បទ​ល្មើស​សូក​ប៉ាន់​ជាច្រើន​ករណី​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ។

ការ​ស៊ើប​អង្កេត​ទៅ​លើ​លោក លី បាន​បង្ហាញ​ថា អតីត​ប្រធានាធិបតី​ ៤​រូប​ដែល​នៅ​មាន​ជីវិត​នៅ​ឡើយ​នោះ ត្រូវ​បាន​កាត់​ទោស ចោទ​ប្រកាន់ ឬ​ក៏​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ក្នុង​បទ​ល្មើស​ពុក​រលួយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។