អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស Stephen Hawking ស្លាប់​នៅ​អាយុ​៧៦​ឆ្នាំ

រូបវិទូ​ដ៏​ល្បី​ល្បាញ​របស់​អង់គ្លេស លោក Stephen Hawking ដែល​មាន​រាង​កាយ​ពិការ ប៉ុន្តែ ខួរ​ក្បាល​ដ៏​អស្ចារ្យ​នោះ បាន​ស្លាប់​នៅ​អាយុ ៧៦​ឆ្នាំ។

រូបវិទូ​ដ៏​ល្បី​ល្បាញ​របស់​អង់គ្លេស លោក Stephen Hawking ដែល​មាន​រាង​កាយ​ពិការ ប៉ុន្តែ ខួរ​ក្បាល​ដ៏​អស្ចារ្យ​នោះ បាន​ស្លាប់​នៅ​អាយុ ៧៦​ឆ្នាំ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​បាន​ដក​ស្រង់​សម្ដី​ក្រុម​គ្រួសារ​លោក​នៅ​ថ្ងៃ​នេះ។

ល្បី​ល្បាញ​ដោយសារ​សៀវភៅ​របស់​លោក​ក្រោម​ចំណង​ជើង​ថា «ប្រវត្តិ​សង្ខេប​នៃ​ពេល​វេលា» ​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩៨៨ ហើយ​បាន​ក្លាយ​ជា​សៀវភៅ​លក់​ដាច់​បំផុត​នៅ​ទូទាំង​ពិភព​លោក​នោះ លោក Hawking បាន​បូជា​ជីវិត​របស់​លោក ដើម្បី​បកស្រាយ​អាថ៌​កំបាំង​នៃ​ចក្រវាឡ។

របក​គំឃើញ​របស់​លោក បាន​ធ្វើ​ឲ្យ​លោក​ត្រូវ​បាន​គេ​យក​ទៅ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​វិទ្យាសាស្ត្រ Albert Einstein និង​រូបវិទូ Sir Isaac Newton។

កូនៗ​របស់​លោក Hawking បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា លោក Hawking បាន​បាត់​បង់​ជីវិត​យ៉ាង​ស្ងប់​ស្ងាត់​នៅ​ឯ​ផ្ទះ​របស់​លោក​ស្ថិត​នៅ​សាកលវិទ្យាល័យ​ខេមប៊្រីជដ៍ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។