លោក ត្រាំ បណ្ដេញ​ប្រមុខ​ការទូត​ចេញ​ពី​តំណែង ត្រៀម​តែងតាំង​ប្រមុខ CIA ជំនួស​វិញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេច​បណ្ដេញ​ប្រមុខ​ការទូត​របស់​លោក គឺ​លោក Rex Tillerson ចេញ​ពី​តំណែង​នៅ​ថ្ងៃ​នេះ និង​បាន​​តែង​តាំង​ប្រមុខ​ទីភ្នាក់ងារ CIA បច្ចុប្បន្ន​នេះ លោក Mike Pompeo ឲ្យ​​ឡើង​កាន់​តំំណែង​ជំនួស​វិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ការ​បណ្ដេញ​លោក Rex Tillerson ចេញ​ពី​តំណែង​នេះ បាន​បញ្ចប់​​ការ​កាន់​កាប់​តំណែង​របស់​​ពាណិជ្ជករ​ប្រេងកាត​មក​ពី​រដ្ឋ​តិចសាស់​រូប​នេះ ដែល​តែង​តែ​​មិន​ចុះ​សម្រុង​នឹង​លោក ដូណាល់ ត្រាំ នោះ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ប្រចាំ​នៅ​សេតវិមាន​អាមេរិក បាន​និយាយ​ថា លោក ត្រាំ ចង់​រុះ​រើស​ក្រុម​របស់​លោក ក្នុង​បំណង​ចាប់​ផ្ដើម​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​ដ៏​មុត​មាំ​កាល​ពី​សប្ដាហ៍​មុន​ថា លោក ត្រាំ មាន​គម្រោង​ជួប​ជាមួយ​លោក គីម ជុងអ៊ុន នៅ​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ។

មុន​នឹង​ធ្វើ​ដំណើរ​ទី​កាន់​រដ្ឋ​កាលីហ្វ័រញ៉ា លោក ត្រាំ បាន​និយាយ​ដោយ​បើក​ចំហរ​អំពី​ភាព​ខុស​គ្នា​រវាង​រូប​លោក និង​លោក Tillerson ជុំ​វិញ​បញ្ហា​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ខណៈ​ដែល​លោក​​បាន​បកស្រាយ​អំពី​

លោក ត្រាំ ថ្លែង​ថា៖ «យើង​ពិត​ជា​ត្រូវ​រ៉ូវ​គ្នា​ណាស់ ប៉ុន្តែ យើង​ខ្វែង​គំនិត​គ្នា​លើ​រឿង​មួយ​ចំនួន។ នៅ​ពេល​ក្រឡេក​ទៅ​មើល​បញ្ហា​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ខ្ញុំ​គិត​ថា វា​ពិត​ជា​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ គេ​ [Tillerson] គិត​ថា វា​មិន​អី​ទេ​»៕

បន្ទាប់​ពី​ដក​លោក Tillerson ចេញ​ពី​តំណែង លោក ត្រាំ បាន​កោត​សរសើរ​ដល់​លលោក Pompeo អតីត​មន្ត្រី​យោធា​អាមេរិក និង​ជា​អតីត​សមាជិក​សភា ដែល​បាន​ដឹកនាំ​ទីភ្នាក់ងារ​ចារកម្ម​​អាមេរិក​អស់​រយៈ​ពេល​ជិត ១៤​ខែ​មក​ហើយ ដោយ​លោក ត្រាំ ហៅ​ប្រមុខ​ CIA រូប​នេះ​ថា «ជា​មនុស្ស​ដ៏​ត្រឹម​ត្រូវ​សម្រាប់​តួនាទី​ដ៏​សំខាន់​មួយ​នេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ