បំផ្ទុះ​គ្រាប់​ផ្ទួនៗ​​នៅ​ឥណ្ឌូនេស៊ី ស្លាប់​យ៉ាង​តិច​១១​នាក់ របួស​រាប់​សិប​នាក់

រូបភាព៖ ប្រភពវេបសាយបរទេស

មនុស្ស​យ៉ាង​តិច ១១​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ៤០​នាក់​ទៀត​បាន​រង​របួស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​មួយ​នៅ​ខាង​ក្រៅ​វិហារ​នានា​នៅ​ទីក្រុង​ស៊ូរ៉ាបាយ៉ា ដែល​ជា​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​របស់​ឥណ្ឌូនេស៊ី។ នេះ​បើតា​មការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដែល​បាន​ដក​ស្រង់​សម្ដី​ប៉ូលិស​ឥណ្ឌូនេស៊ី។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ឥណ្ឌូនេស៊ី លោ Frans Barung Mangera ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា ការ​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​ ៣​លើក នៅ​វិហារ ៣​កន្លែង ហើយ​សមត្ថកិច្ច​កំពុង​តែ​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ។

ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ទាំង​អស់ បាន​កើត​ឡើង​ខុស​គ្នា​ត្រឹម​តែ ១០​នាទី​ប៉ុណ្ណោះ ដោយ​ការ​បំផ្ទុះ​លើក​ទី​១​កើត​ឡើង​នៅ​ម៉ោង ៧​កន្លះ​ព្រឹក​ម្សិល​មិញ​នេះ។

រូបភាព​នៅ​លើ​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​មនុស្ស​ម្នាក់​បើក​បរ​ម៉ូតូ​ចូល​បរិវេណ​វិហារ​មួយ មុន​នឹង​គ្រាប់​បែក​នោះ​ផ្ទុះ​នៅ​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។

សាក្សី​ម្នាក់​បាន​និយាយ​តាម​ទូរទស្សន៍​ថា អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់ គឺ​ជា​ស្ត្រី​ពាក់​ស្បៃ​មុខ​ម្នាក់​រួម​ជាមួយ​ក្មេងៗ​ផង​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន​របស់​ក្រុម​បះបោរ បាន​និយាយ​ថា ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម ក្រោយ​មក​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ ប៉ុន្តែ ពុំ​បាន​ផ្ដល់​ភស្តុតាង​លម្អិត​នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ