ប្រមុខការទូត​កម្ពុជា​នឹង​ទៅវៀតណាមប្រជុំគណៈកម្មការចម្រុះលើកទី១៦

រូបភាពពី​ហ្វេសប៊ុក លោក ប្រាក់ សុខុន

ប្រមុខ​ការទូត​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម​លើកទី១៦ ដោយ​ថា ដើម្បី​រឹត​បន្តឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។

ប្រមុខ​ការទូត​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម​លើកទី១៦ ដោយ​ថា ដើម្បី​រឹត​បន្តឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាននៅថ្ងៃនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងដឹកនាំប្រតិភូ ទៅចូលរួមធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីអំពី​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅថ្ងៃទី១៧ ឧសភា ខាងមុខនេះ។

សេចក្តីជូនព័ត៌មាន បន្តថា កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវសមិទ្ធិផលលើវិស័យនានាដែលសម្រេចបាន និងរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកានតែស៊ីជម្រៅ។

បើតាមសេចក្តីជូនព័ត៌មានដដែលនេះឲ្យដឹងទៀតថា លោក ប្រាក់ សុខុន នឹងចូលជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុន ហ្វុក ផងដែរ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។