បាក់​ស្ពាន​នៅ​ប៉ាគីស្ថាន និស្សិត​៥​នាក់​ស្លាប់ ១២​នាក់​ទៀត​បាត់​ខ្លួន

រូបភាព៖ ប្រភពវេបសាយបរទេស

និស្សិត​យ៉ាង​តិច ៥​នាក់ បាន​ស្លាប់ ហើយ ១២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃម្សិ​លមិញ​ម៉្លេះ បន្ទាប់​ពីស្ពាន​មួយ​បាន​បាក់​នៅ​តំបន់​ទេសចរណ៍​មួយ​ស្ថិត​នៅ​រដ្ឋ​កាស្មៀរ​របស់​ប៉ាគីស្ថាន។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​​ទីភ្នាក់ងារ AFP ដែល​បាន​ដក​ស្រង់​សម្ដី​ប៉ូលិស​ប៉ាគីស្ថាន។

AFP បាន​រាយការណ៍​បន្ត​ថា មាន​ក្ដី​សង្ឃឹម​មាន​តិច​តួច​ប៉ុណ្ណោះ​ថា​នឹង​រក​ឃើញ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​ចំណោម​និស្សិត​ដែល​បាត់​ខ្លួន​ទាំង ១២​នាក់​នោះ។

ស្ពាន​មួយ​ខ្សែ​នោះ​ដែ​ល​ភ្ជា​ប់​តំបន់​ភ្នំ​នីឡុម បាន​បាក់​បន្ទាប់​ពី​និស្សិត​មហា​វិទ្យាល័យ​ជាង ៣០​នាក់ បាន​ដើរ​ឆ្លង​កាត់​ដើម្បី​មើល​ទិដ្ឋភាព​ទឹក​ធ្លាក់។

បើ​តាម​សម្ដី​ប៉ូលិស​ប៉ាគីស្ថាន​ដែលត្រូវ​បាន AFP ដក​ស្រង់​សម្ដី ក្រៅ​ពី​អ្នក​បាត់​ខ្លួន និស្សិត ៨នាក់​ទៀត​ក៏​បាន​រង​របួស​ផង​ដែរ​នៅ​ក្នុង​ហេតុការណ៍​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ