លោក ហ៊ុន សែន បញ្ជាឲ្យលុបបំរាមដែលហាម លោក សម រង្ស៊ី ចូលស្រុក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

នៅទីបំផុតទៅ លោក ហ៊ុន សែន បានបញ្ជាឲ្យលុបចោលនូវបំរាមដែលរារាំងការវិលចូលស្រុកវិញរបស់ លោក សម រង្ស៊ី ដែលបាននិរទេសខ្លួន កាលពីចុងឆ្នាំ២០១៥។

នៅក្នុងសេចក្តីសម្រេចថ្មីមួយនៅថ្ងៃពុធនេះ ដោយយោងតាមបញ្ជារបស់ លោក ហ៊ុន សែន ទីស្តីការគណៈរដ្ឋមន្រ្តីបានប្រាប់ទៅ អគ្គស្នងការនគរបាលជាតិលោក នេត សារឿន និងអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល ថារដ្ឋាភិបាលបានសម្រេចលុបចោលសេចក្តីសម្រេចហាមឃាត់លោក សម រង្ស៊ី មិនឲ្យចូលស្រុកនោះហើយ។ប៉ុន្តែក្នុងសេចក្តីសម្រេចនេះ គណៈរដ្ឋមន្រ្តីមិនបានបញ្ជាក់ពីមូលហេតុនៃការលុបចោលលបំរាមនេះទេ។

ក្នុងបទសម្ភាសន៍មួយកាលពីយប់មិញ លោក សម រង្ស៊ី អះអាងថា លោក​ព្យាយាមរកមធ្យោបាយវិលត្រឡប់មកកម្ពុជាវិញឲ្យបានមុនបោះឆ្នោតឆ្នាំ ២០១៨ ដើម្បីប្រកួតប្រជែងជាមួយលោក ហ៊ុន សែន គឺចូលរួមឃោសនារកសំឡេងឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។

កាលពីថ្ងៃទី១៨ ខែ​តុលា ឆ្នាំ​២០១៦ ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាទៅ គ្រប់​អាកាសយានដ្ឋាន​អន្តរជាតិ​ គ្រប់​ច្រក​ទ្វារ​អន្តរជាតិ​ ឲ្យត្រៀមទប់ស្កាត់ដាច់ខាត មិនឲ្យលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជាបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ