គ.ជ.ប ស្នើសមត្ថកិច្ចចាត់វិធានការករណីដែលថា គ.ជ.ប បម្រើបរទេស

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្នើឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយថា ពួកគេបានញុះញង់ផ្សព្វផ្សាយព័ត៌មានមិនពិតដោយថា គ.ជ.ប បម្រើបរទេស។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃអង្គារទី១៣ខែមិថុនា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឲ្យដឹងថា មានគណនីហ្វេសប៊ុកមួយចំនួន ដូចជា “KH Khmer” និងឈ្មោះ “Real News” បានចុះផ្សាយព័ត៌មានញុះញង់ និងបង្ខូចកេរ្តិ៍ឈ្មោះ គ.ជ.ប ថា ជាស្ថាប័នបម្រើឲ្យបរទេស ទាក់ទងការចេញផ្សាយបណ្ដោះអាសន្ននៃចំនួនអ្នកបានទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

ប្រតិកម្មរបស់គជប នេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានតាមហ្វេសប៊ុក ផ្សាយថា «វៀតណាមជាអ្នក​ត្រួតពិនិត្យ មុនចេញ​លទ្ធផលបោះឆ្នោត»។

បើតាមសេចក្ដីប្រកាស គ.ជ.ប អះអាងថា ខ្លួនជាស្ថាប័នឯករាជ្យ គោរពច្បាប់និងបំពេញការងារដោយតម្លាភាព គ្មានការជ្រៀតជ្រែកពីស្ថាប័នណាមួយទេ។ គ.ជ.ប ស្នើឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើករណីទាំងអស់នេះជាបន្ទាន់។

គ.ជ.ប អំពាវនាវដល់បណ្ដាញសង្គមបញ្ឈប់រាល់កាផ្សាយព័ត៌មានទាំងឡាយណា នាំឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើ គ.ជ.ប ដែលថាជា ស្ថាប័នឯករាជ្យ និងអព្យាក្រឹត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ