រដ្ឋាភិបាល​​កម្ទេច​ផលិត​ផល​ខូច​គុណ​ភាព​ជាង​១០០តោន

ទំនិញខូចគុណភាព ត្រូវបានកំទេចចោល ថ្ងៃទី ១៤ ឧសភា ២០១៨ (រូបភាព៖ ក្រសួងមហាផ្ទៃ)

រដ្ឋាភិបាល​កម្ពុជាបាន​ដុត​កម្ទេចផលិត​ផល​ចំណី​អាហារ​ក្លែង​ក្លាយ និង​ខូច​គុណភាព​ជាង១០០តោន បន្ទាប់​ពី​ចុះ​ប្រមូល​បាន​កាល​ពី​ចុង​ឆ្នាំ​មុន​។

រដ្ឋាភិបាល​កម្ពុជាបាន​កម្ទេចផលិត​ផល​ចំណី​អាហារ​ក្លែង​ក្លាយ និង​ខូច​គុណភាព​ជាង១០០តោន បន្ទាប់​ពី​ចុះ​ប្រមូល​បាន​កាល​ពី​ចុង​ឆ្នាំ​មុន​។

យោង​តាម​គេ​ហទំព័រ​នគរបាល​ជាតិឲ្យ​ដឹងថា​ ផលិត​ផលក្លែង​ក្លាយ​ និង​ខូច​គុណ​ភាព​ជាង​១០០តោន​នេះ ត្រូវ​បាន​សមត្ថ​កិច្ច​ចុះ​​បង្ក្រាប​បាន​កាលពី​ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មក។ ផលិត​ទាំងនោះ​រួមមាន ពោះ​វៀនជ្រូក គោ មាន់​ ទា និង​ពោះ​វៀន​ពពែ​ជា​ដើម​ ដែលស្តុបទុកជាច្រើនឆ្នាំ នៅ​សិប្បកម្មផលិតចំណីអាហារមួយ​កន្លែង​ស្ថិត​នៅ​ ចំណុច​ភូមិថ្មីពីងពុង ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ។

ប្រ​ធាន​គណៈកម្មាធិ​ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃ​ក្រសួង​មហា​ផ្ទៃ លោក មៀច សុផាន់ណា មាន​ប្រសាសន៍​ឲ្យ​ដឹងថា នេះ​ជាលើកទី៣ហើយ បន្ទាប់ពីពិធីដុតកម្ទេចគ្រឿងសម្អាងក្លែងក្លាយ-ខុសច្បាប់ ពីរលើកកន្លងទៅថ្មីៗនេះ ដែល​មាន​ចំនួន​ សរុបប្រមាណជាង ១៦០តោន។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង បាន​ជំរុញ ទៅ​កាន់​ក្រ​សួង​ពាក់ព័ន្ធដ៏ទៃទៀត ឲ្យ​ចូល​រួម​សហ​ការ​ យកចិត្តទុកដាក់​បន្ថែម​ ក្នុងការទប់ស្កាត់ និងបង្ក្រាបការធ្វើចរាចរផលិតផលក្លែងក្លាយទាំងអត់ ជាពិសេសផលិត​ផល​ដែល​នាំ​ចូល​ពី​ ប្រទេស​ជិត​ខាង​យើង ដែលលោក​ថា​ជាប្រការគួរឲ្យព្រួយបារម្ភ។

ទំនិញខូចគុណភាព ត្រូវបានកំទេចចោល ថ្ងៃទី ១៤ ឧសភា ២០១៨ (រូបភាព៖ ក្រសួងមហាផ្ទៃ)
ទំនិញខូចគុណភាព ត្រូវបានកំទេចចោល ថ្ងៃទី ១៤ ឧសភា ២០១៨ (រូបភាព៖ ក្រសួងមហាផ្ទៃ)

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។