រដ្ឋមន្ត្រីក្រសួងការពារប្រទេសចិននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

រដ្ឋមន្ត្រីការពារប្រទេស វៃ ហ្វេនហេ រូបភាព៖ ក្រសួងការពារប្រទេស (www.mod.gov.cn)

រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកធ្វើទស្សនកិច្ចប្រទេសកម្ពុជា នៅថ្ងៃខានស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃនេះឲ្យដឹងថា រដ្ឋមន្ត្រីការពារប្រទេសចិន លោក វៃ ហ្វេនហេ នឹងដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែមិថុនាខាងមុខ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់។

សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋមន្ត្រីការពារប្រទេសចិន លោក វៃ ហ្វេនហេ នឹងចូលជួបសម្តែងការគួរសម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព និងបន្ទាប់មកជួប លោក ទៀ បាញ់ ដើម្បីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរនៅទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីប្រកាសឲ្យដឹងទៀតថា លោក វៃ ហ្វេនហេ ក៏នឹងចូលរួមក្នុងពិធីបើកសម្ពោធពិព័រណ៍យោធារួមគ្នា កម្ពុជា-ចិន នៅកោះពេជ្រផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ