នាយក​រដ្ឋ​មន្ត្រី​នឹងចូល​រួម​កិច្ច​ប្រជុំថ្នាក់តំបន់រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​ថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​ដឹក​នាំ​គណប្រតិភូ​ទៅចូល​រួម​កិច្ច​ប្រជុំ​ចំនួន​២ ដែល​មាន​រយៈពេល​ពីរថ្ងៃ​នៅប្រទេសថៃ ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ ១៦​ មិថុនា។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ១៣ មិថុនា របស់ក្រសួង​ការ​បរទេសកម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និងគណប្រតិភូ នឹង​​ចូល​រួមកិច្ច​ប្រជុំកំពូល​យុទ្ធសាស្ត្រនៃ​កិច្ច​​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​ អេយ៉េយ៉ាវ៉ាឌី ចៅ​ប្រាយ៉ា មេគង្គ លើក​ទី៨ និង​កិច្ច​ប្រជុំ CLMV​ លើកទី​៩​ផង​ដែរ។

នៅព្រឹក​នេះ​ លោកនាយក​រដ្ឋ​មន្ត្រី​ក៏​បាន​សរសេរ​នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​លោក​ថា កិច្ចប្រជុំកំពូលនេះ គឺនឹងមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃប្រទេស ប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់មា និងវៀតណាម ក្នុងគោល​បំណង​​ដើម្បីចែករំលែកផលប្រយោជន៍រួម និងដើម្បីលើកកម្ពស់ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និង​ពង្រឹង​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែងរវាងប្រទេសជាសមាជិកនិងដៃគូទាំងអស់។

បើតាម​ក្រសួង​ការបរទេស​ ក្រៅពី​កិច្ច​ប្រជុំ​ទាំង​ពីរ​នេះ​ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏​នឹង​ធ្វើ​ជាភ្ញៀវ​កិត្តិយស​ក្នុង​វេទិការសេដ្ឋកិច្ច ACMECS និង​ ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាមលោក ង្វៀន សួន​ហ៊្វុក និង នាយករដ្ឋ​​​​​មន្ត្រី​ឡាវលោក  ថងលូន ស៊ីស៊ូលីត ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ