គ.ជ.ប គ្រោងដាក់បញ្ចូលចំណេះដឹងបោះឆ្នោតក្នុងកម្មវិធីសិក្សារបស់រដ្ឋ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថាគ្រោងដាក់បញ្ចូលចំណេះដឹងបោះឆ្នោតនៅក្នុងកម្មវិធីសិក្សា​របស់ក្រសួងអប់រំ ដើម្បីអប់រំដល់អ្នកបោះឆ្នោត និង សាធារណៈជនឲ្យកាន់តែមានការយល់ដឹង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថាគ្រោងដាក់បញ្ចូលចំណេះដឹងបោះឆ្នោតនៅក្នុងកម្មវិធីសិក្សា​របស់ក្រសួងអប់រំ ដើម្បីអប់រំដល់អ្នកបោះឆ្នោត និង សាធារណៈជនឲ្យកាន់តែមានការយល់ដឹង។

គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៣ ខែតុលាម្សិលមិញ អំពីការរៀបចំសិក្ខាសិលាលើកទី ១ ស្ដីពីការពង្រឹងយុទ្ធសាស្រ្តអប់រំអ្នក​បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ ២០១៨ ខាងមុខ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានលើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានថាដើម្បីអប់រំដល់អ្នក​បោះ​ឆ្នោត គ.ជ.ប គ្រោងនឹងធ្វើការងារមួយចំនួនដូចជា ការបញ្ចូល​ចំណេះដឹងបោះឆ្នោតនៅក្នុងកម្មវិធីសិក្សារបស់ក្រ​សួង​អប់រំ ការបង្កើនគ្រូបណ្ដុះបណ្ដាលសម្រាប់អប់រំអ្នកបោះឆ្នោតនិង​សាធារណជនផង។

ជាមួយគ្នានោះដែរ គ.ជ.ប ក៏គ្រោងបង្កើតបណ្ណាល័យបោះឆ្នោត មានទាំងសៀវភៅ និង​អាចស្រាវជ្រាវតាមប្រព័ន្ធ​អេឡិច​ត្រូនិច និង​ការបង្តើតឧបករណ៍សម្រាប់អប់រំអ្នកបោះឆ្នោត និងសាធារណៈជនផងដែរ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។