ចិនបានបញ្ជាក់ថា ខ្លួនបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការរឹតចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីលោក ឌូណល ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។
នេះ ជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី។ លោក វ៉ាង យី ត្រូវបានទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដកស្រង់សំដីមកចុះផ្សាយពេលលោកថ្លែងក្នុងសន្និសីទ នៅក្នុងប្រទេសតួកគី កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក វ៉ាង យី ថាចិនត្រៀមខ្លួនក្នុងការរឹតចំណង និង ធ្វើឲ្យកាន់តែប្រសើរក្នុងការទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។
ការបោះឆ្នោតកាលពីថ្ងៃទី៨ខែវិច្ឆិកា លោក ដូណល ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ឆ្នាំរបស់សហរដ្ឋអាមេរិក ហើយនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧។