នគរបាលបន្តឃាត់ខ្លួនជនសង្ស័យល្មើសគ្រឿងញៀន ៤៩នាក់ទៀត

មនុស្ស​ ៤៩​នាក់ ក្នុង​នោះ​មាន​ស្រី ៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​​របស់​នគរបាល​ជាតិ។

របាយការណ៍​ដែល​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន​ ២៤​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៤៩​នាក់ ក្នុង​នោះ ២៩​នាក់ ជា​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន។

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​​គ្រឿង​ញៀន​ជាង ៨​ពាន់​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល ៥​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ។

បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​មុន​ថា ជា​ចំណុច​ខ្សោយ​ធំ​មួយ​របស់​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។