ថៃអនុញាតឲ្យ​កម្ពុជាអាចបន្ត​​ប្រើ​ប្រាស់​​ដី​ខ្លួន​ដឹក​ទំនិញ​ឆ្លង​កាត់​ទៅ​ប្រទេស​ទី​៣

ថៃបាន​សម្រេច​បើក​ឲ្យ​អាជីវករ​កម្ពុជា​បន្ត​ប្រើ​ប្រាស់​ប្រទេស​ខ្លួន​ដឹក​ទំនិញ​ឆ្លង​កាត់ទៅមក​​ប្រទេស​ទី​៣​បាន​ឡើង​វិញ រហូត​ដល់​មាន​អនុស្សារណៈយោគ​យល់​គ្នា​រវាង​កម្ពុជា និង​ថៃ ​ត្រូវបាន​បង្កើត​ឡើង​។ នេះ​ដោយ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គ​នាយកដ្ឋាន​គយ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុងសេចក្តី​ជូន​ដំណឹង​ដដែល​នោះ ​អគ្គនាយក​ដ្ឋាន​គយ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ រដ្ឋបាល​គយ​ថៃបាន​យល់​ព្រម​ជា​មួយ​គយកម្ពុជា​ក្នុង​ការ​អនុញ្ញាតឲ្យ​អាជីវករ​កម្ពុជា​អាច​បន្ត​ប្រើ​ប្រាស់​ប្រទេស​ថៃ សម្រាប់​​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ទី៣ ឆ្លងកាត់​ និង​នាំ​ចូល​មក​កម្ពុជា រហូត​ដល់​អនុស្សារណៈនៃ​ការ​យោគយល់​គ្នា​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជាផ្លូវ​ការ​រវាង​ភាគី​ទាំង​ពីរ។

កាល​ពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ គយកម្ពុជា​ បាន​ឲ្យដឹងថា អាជ្ញាធរ​គយរបស់​ប្រទេស​ថៃ បាន​សម្រេច​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ប្រទេស​ថៃ​ចូល​ទៅ​ប្រទេស​ទី​បី ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​នេះ ប្រសិន​បើ​ពុំ​មាន​អនុស្សារណៈ​យោគ​យល់​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ