ពលរដ្ឋឥណ្ឌូនេស៊ី​បោះឆ្នោតស្ទង់មតិដកអភិបាលក្រុងចាកាតានៅថ្ងៃនេះ

លោក ​Basuki Tjahaja Purnama អភិបាលក្រុងចាកាតា (AFP)

ប្រជាពលរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះ នាំគ្នាទៅបោះឆ្នោត​ស្ទង់មតិក្នុងការដកតំណែងអភិបាលក្រុងចាកាតា ដែលជាអ្នកកាន់សាសនាគ្រឹស្ត ត្រូវបានពលរដ្ឋឥណ្ឌូនេស៊ីអ្នកកាន់សាសនាឥស្លាម​ចោទថា មានការលំអៀងនិងនិយាយប៉ះពាល់គម្ពីរកូរ៉ាន់​។​

លោក ​Basuki Tjahaja Purnama អភិបាលក្រុងចាកាតា កំពុងស្ថិតនៅក្នុងការរង់ចាំការសម្រេចរបស់ប្រជាពលរដ្ឋឥណ្ឌនេស៊ីប្រមាណ១០លាននាក់ បោះឆ្នោតស្ទង់មតិក្នុងសម្រេចលើតួនាទីរបស់លោក​នៅថ្ងៃនេះ។​នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​AFP។​

អ្នកទៅបោះឆ្នោតស្ទង់មតិភាគច្រើន បានចោទអភិបាលក្រុងលោក​ Purnama ថា ជាអភិបាលក្រុងដំបូងដែល​មិនកាន់សាសនា គ្រឹស្ត កន្លះទសវត្សរ៍នេះថា ដឹកនាំលំអៀងទៅរកអ្នកកាន់សាសនាគ្រឹស្ត និងបានបំពានដល់គម្ពីរកូរ៉ាន់ ជាគម្ពីររបស់សាសនាឥស្លាម។​

កាលពីឆ្នាំ២០១៦កន្លងទៅប្រជាពលរដ្ឋផ្ទុះការតវ៉ាជាបន្តបន្ទាប់ ប្រឆាំងអភិបាលក្រុងរូបនោះ ហើយទាមទារឲ្យមានការដកតំណែង និង កាត់ទោសតាមច្បាប់។ អភិបាលក្រុងរូបនេះ ជាមនុស្សស្និទ្ធជាមួយ ប្រធានាធិបតីលោក ចូកូវីនដូដូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ