ស្ត្រីពីរនាក់ដែលសង្ស័យសម្លាប់បងលោក គីម ជុងអ៊ុន​ ស្លាប់ដោយអាថ៌កំបាំង

មានសេចក្តីរាយការណ៍ថា ស្ត្រីពីរនាក់ដែលសង្ស័យថា ជាអ្នកដាក់ថ្នាំបំពុល សម្លាប់បងប្រុសលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅព្រលានយន្តហោះក្នុងកូឡាឡាំពួរនៃប្រទេស ម៉ាឡេស៊ីនោះបានស្លាប់ដោយអាថ៌កំបាំង។​

ទីភ្នាក់ងារព័ត៌មានក្យូដូ របស់ជប៉ុន បានរាយការណ៍ថា ស្ត្រីជនសង្ស័យទាំងពីរនាក់នោះ ត្រូវបានគេសម្លាប់ហើយ។ នៅក្នុងសេចក្តីសង្ខេបព័ត៌មាននោះ ក្យូដូមិនបានបញ្ជាក់លម្អិតថា អ្នកណាជាអ្នកសម្លាប់នោះទេ។​

បណ្តាញព័ត៌មានកូរ៉េខាងត្បូង​ TV Chosun បានរាយការណ៍ថា លោក គីម ជុងណាម បងប្រុស លោក គីម ជុងអ៊ុន ត្រូវបានគេដាក់ថ្នាំបំពុល នៅព្រលានយន្តហោះកូឡាឡាំពួរ ដែលគេសង្ស័យថា ធ្វើឡើងដោយស្ត្រីជនជាតិកូរ៉េខាងជើង២នាក់។​

ប្រធានការិយាល័យស៊ើបអង្កេតបទឧក្រិដ្ឋនៃនគរបាលម៉ាឡេស៊ីនៅរដ្ឋ​ Selangor លោក Fadzil Ahmat ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោក គីម ជុងណាម បានហៅឲ្យគេជួយនៅព្រលានយន្តហោះកូឡាឡាំពួរ។ ដំបូងឡើយសង្គ្រោះនៅគ្លីនិក នៅក្នុងព្រលាននោះ បន្ទាប់មកមិនធូរស្រាលក៏បញ្ជូននៅក្នុងមន្ទីរពេទ្យ ប៉ុន្តែសម្លាប់តាមផ្លូវពេលដឹកនាំជញ្ជូន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ