ចិននឹងបង្ហាញយន្តហោះសមុទ្រធំបំផុតលើពិភពលោក​នៅឆ្នាំនេះ​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាន បញ្ជាក់នៅថ្ងៃពុធទី១៥នេះ​ថា យន្តហោះសមុទ្រធំជាងគេនៅលើពិភពលោកនឹងរៀបចំហើយ រួចធ្វើការហោះហើរលើកដំបូងពាក់កណ្តាលឆ្នាំ២០១៧នេះ។​

សារព័ត៌មានរដ្ឋចិនបានបញ្ជាក់ថា យន្តហោះសមុទ្រ​ដែលមានលទ្ធភាពហោះបានទាំងលើគោក និង ក្នុងទឹកនោះ គឺបានសាកល្បងកាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០១៧នេះ ហើយទទួលបានជោគជ័យ នៅក្នុងដំណើរការផលិតនៅក្នុងទីក្រុងភាគខាងត្បូងគឺក្រុង Zhuhai ចាប់ផ្តើមដំណើរការទាំងពីខែកក្កដាឆ្នាំ២០១៦។​ អាជ្ញាធរចិនបញ្ជាក់ថា យន្តហោះនោះនិងបង្ហាញខ្លួនជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០១៧នេះ។​

ក្រុមអ្នកផលិតរបស់រដ្ឋគឺ ក្រុមសហប្រតិបត្តិការឧស្សាហកម្មជើងទឹករបស់ចិន​ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួរថា យន្តហោះ AG600 នោះមានប្រវែង មានប្រវែង ៣៧ម៉ែត្រ និងមានស្លាប ៣៨,៨ម៉ែត្រ។​

អនុប្រធានគ្រប់គ្រងទូទៅរបស់សហប្រតិបត្តិការឧស្សាហកម្មជើងទឹករបស់ចិន លោក​ Geng Ruguang ថ្លែងថា នេះជា យន្តហោះសមុទ្រដែលធំជាងគេបំផុតលើពិភពលោក​ Boeing 737។ លោកថា ការរចនាឡើងនេះគឺ អាចហោះពន្លត់ភ្លើងឆេះព្រៃ និង បេសកកម្មសង្គ្រោះនៅក្នុងសមុទ្របាន។

ចិនគឺជាប្រទេសមហាអំណាចទី២លើពិភពលោក បន្ទាប់ពីចិន ហើយកំពុងតែខិតខំពង្រឹងផ្នែកបច្ចេកទេសរបស់ខ្លួន ដើម្បីប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ