អង្គការអន្ដរជាតិមួយថា ករណីភ្នំពេញ ប៉ុស្ដិ៍ ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​ជាតិ

អង្គការអន្ដរជាតិមួយរិះគន់ថា អ្វីដែលកើតឡើងចំពោះកាសែតភ្នំពេញប៉ុស្ដិ៍ គឺជាការបង្ក្រាបបន្ថែមទៀតរបស់រដ្ឋាភិបាលទៅលើបណ្ដាញសារព័ត៌មានឯករាជ្យនៅមុនការបោះឆ្នោត ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចទាត់ចោលការរិះគន់បែបនេះ។

អតីតមេបក្សអំណាចខ្មែរផ្ញើលិខិតសុំឲ្យលោក ហ៊ុន សែន លើកលែងទោស

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានផ្ញើលិខិតមួយសុំទោសលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន​ បន្ទាប់ពីលោកត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារជាង ៩ខែមកហើយ ក្រោមការចោទប្រកាន់ថា ប្រមាថដល់កងទ័ពជាតិ។

អ្នក​ឃ្លាំ​មើល​បារម្ភ​ថា របប​ផ្តាច់ការ​នឹង​កើត​ឡើង​ជា​ថ្មី​បើ​គ្មាន​សំឡេង​ប្រឆាំង

អ្នកឃ្លាំមើលមួយចំនួនព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ថា របបដឹកនាំបែបផ្តាច់ការអាចនឹងកើតមានជាថ្មីទៀតនៅកម្ពុជា បើសំឡេងប្រឆាំ​ង​ពិ​តជា​​ត្រូវ​បា​ន​គេផាត់ចេញមិនឲ្យចូលរួមប្រកួតការបោះឆ្នោតមែន​នោះ។

ក្រុមអ្នកសារព័ត៌មានតំបន់​ថា កម្ពុជា​ចោទ​ប្រកាន់​អតីតបុគ្គលិក RFA ទាំង​គ្មានភស្ដុតាង

សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAPA បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា​ជុំ​វិញ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ទៅ​លើ​​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី  ២​រូប ដោយហៅ​​ការ​ចោទប្រកាន់​នេះ​ថា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ «គ្មាន​មូលដ្ឋាន» និង​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

បក្ស​ប្រឆាំង​ចោទ​ គ.ជ.ប ​ថាសម្លាប់​ប្រជាធិបតេយ្យ​ក្រោយ​បិទ​ការ​ចុះ​ឈ្មោះ​បក្ស

អតីតគណបក្សសង្គ្រោះជាតិ បានចេញថ្លែងការណ៍មួយថ្កោលទោសរដ្ឋាភិបាល​ដែលដឹកនាំដោយលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយពី​ស្ថាប័ន គ.ជ.ប. បិទការ​ចុះបញ្ជីគណបក្សនយោបាយ​ដោយពុំមានបក្សប្រឆាំងដ៏ធំមួយនេះចូលរួម។

អំពើហិង្សាបន្តកើតមាននៅតំបន់ហ្គាហ្សា

ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីសស្រាអែលផ្ទុះឡើងជាថ្មីទៀតនៅថ្ងៃនេះ បន្ទាប់ពីការកើតមានអំពើហិង្សាកាលពីម្សិលមិញ បណ្តាលឲ្យស្លាប់មនុស្សចំនួន​៥៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។​

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​សកម្មជន​ដី​ធ្លី​អ្នកស្រី ទេព វន្នី

អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់ការ​បង្ក្រាបទៅ​លើអ្នកការ​ពារសិទ្ធិ​មនុស្ស ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់ និង​ដោះលែងសកម្មជន​ដី​ធ្លី​អ្នកស្រី ទេព វន្នី ដោយគ្មានលក្ខខណ្ឌ។

សិង្ហបុរីពង្រឹងសន្តិសុខត្រៀមទទួលលោកគីមនិងលោកត្រាំ

សិង្ហបុរីជាប្រទេសដែនកោះតូចមួយនៅអាស៊ីអាគ្នេយ៍ដែលមានផ្ទៃដីតែជាង៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ៥លាននាក់ កំពុងតែមមាញឹកក្នុងការរៀបចំទីតាំងសម្រាប់ការជួបគ្នារវាងមេដឹកនាំអាមេរិក​និងមេដឹកនាំកូរ៉េខាងជើងនៅពេលខាងមុខនេះ។
All articles loaded
No more articles to load