អ្នក​ឃ្លាំ​មើល​បារម្ភ​ថា របប​ផ្តាច់ការ​នឹង​កើត​ឡើង​ជា​ថ្មី​បើ​គ្មាន​សំឡេង​ប្រឆាំង

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនា

អ្នកឃ្លាំមើលមួយចំនួនព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ថា របបដឹកនាំបែបផ្តាច់ការអាចនឹងកើតមានជាថ្មីទៀតនៅកម្ពុជា បើសំឡេងប្រឆាំ​ង​ពិ​តជា​​ត្រូវ​បា​ន​គេផាត់ចេញមិនឲ្យចូលរួមប្រកួតការបោះឆ្នោតមែន​នោះ។

ការព្រួ​យបារម្ភ​របស់អ្នកឃ្លាំមើលនេះ បាន​កើតឡើង​បន្ទាប់​ពី​គណបក្សប្រឆាំងដ៏ធំមួយ ដែលតុលាការរំលាយកាលឆ្នាំទៅ​នោះ គ្មានឈ្មោះក្នុងប​ញ្ជី​​គ​ណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់នីតិកាលទី៦នេះ។

មន្ត្រីឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស ពន្យល់ថា ក្នុងរបបប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិឈរឈ្មោះឲ្យ​គេបោះ​​​​ឆ្នោត និងមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំណាដែលខ្លួនពេញចិត្ត ប៉ុន្តែ លោកថា អវត្តមាន​បក្សប្រឆាំ​ង​ពីទីលានប្រកួតបែបនេះ  នឹងប៉ះពាល់ដល់សិទ្ធិពលរដ្ឋ ៣លាននាក់ ដែល​ធ្លាប់គាំទ្របក្សនេះ។

កាលណាមិនមានការចូលរួមពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ពិសេសប្រ​ជាពលរដ្ឋ ៣លា​ននាក់ហ្នឹងទេ ​គឺថា វាបា​ត់​បង់​ជ​ម្រើ​​ស​ ហើយក៏ជាចំណុចមួយដែលជាដំណើរមិនសមស្របតាមគោលការណ៍ប្រជាធិបតេយ្យ

លោក កន សាវាង្ស មន្ត្រីឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល

អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ លើកឡើងថា បើការបោះឆ្នោតមួយ មិនបានបំពេញបំណងព​លរដ្ឋដល់ទៅ​ពាក់​​ក​ណ្តា​លប្រ​ទេ​ស លោកថា ជាសញ្ញាធ្លាក់ចុះនៃការយកចិត្តទុកដាក់ទៅលើសិទ្ធិពលរដ្ឋ។ លោកបន្ថែម​ថា រដ្ឋាភិបាលថ្មី​កើតក្រោយ​បោះ​ឆ្នោ​ត ​នឹងដឹកនាំតាមបែប​មិនសូវខ្វល់ពីបញ្ហាពលរដ្ឋដែរ។

លោកថា៖ «សម្រាប់គណបក្សប្រជាជនកម្ពុជា គាត់លេងបៀមួយសន្លឹកនេះជាបៀបមួយប្រថុយប្រថាន ហើយគ្រោះថ្នាក់មែនទែជាពិសេសបើសិនជាពិចារណាឲ្យបានវែងឆ្ងាយ អាចខូចឈ្មោះក្នុងរយៈពេលវែង»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី វិភាគថា ក្នុងវិស័យនយោបាយ គណបក្សប្រឆាំង​បានដើរតួ​នាទីសំ​​ខា​ន់ ជាអ្ន​ក​តម្រ​ង់ទិសមន្ត្រីខិលខូច ក្នុងជួររដ្ឋាភិបាល ឬជាអ្នកជំរុញនីតិរដ្ឋ។

ម្យ៉ាងវិញទៀត លោ​ក មាស នី វិភាគថា ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ទាំង​ពីរ​ថ្នាក់ នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​បក្ស​កាន់​អំណាច នៅ​ពេល​បក្ស​ប្រឆាំង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ។

បើសិ​នជាមិ​នមា​​​​ន​កា​​​​​រចូលរួម​ពីគណបក្សប្រឆាំងទេនោះ វានឹងមានអំណាចកាន់កាប់ដោយបក្សតែមួយ។ អញ្ចឹង យើ​ងអាចនិយា​យបានថា ជារ​បបផ្តា​ច់​ការ

លោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូណា ស្មីត ធ្លាប់​វាយ​តម្លៃ​ពី​​ស្ថា​នការណ៍នយោបាយនៅកម្ពុជាថា៖ «កម្ពុជាបានមកដល់ផ្លូវបំបែកដ៏សំខាន់មួយ ហើយកម្ពុជាត្រូវតែចាប់យកសិទ្ធិមនុស្សដែ​​ល​មិ​​​​អាចខ្វះបានក្នុងការទ្រទ្រង់ដល់ការអភិវឌ្ឍ និងសន្តិភាព ដែលរកបានដោយពិបាក»

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប. គណបក្ស​នយោបាយ​ចំនួន ៤ ត្រូវ​បាន​ស្ថាប័ន​នេះ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ ខណៈ​អះ​អាង​ថា គណបក្ស​ចំនួន ១៦​ទៀត កំពុង​ស្ថិត​នៅ​​ក្រោម​ការ​ត្រួត​ពិនិត្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ