អំពើហិង្សាបន្តកើតមាននៅតំបន់ហ្គាហ្សា

រូបភាព៖ បាតុករប៉ាឡេស្ទីនម្នាក់កាន់ខ្សែពួរក្នុងអំឡុងការប៉ះទង្គិចគ្នាបន្ទាប់ពីបាតុកម្មនៅជិតព្រំដែនជាមួយអ៊ីស្រាអែលប្រឆាំងនឹងស្ថានទូតអាម៉េរិកផ្លាស់ទៅក្រុងយេរូសាឡឹមនៅភាគខាងកើតហ្គាហ្សាស្ទ្រីបថ្ងៃទី 14 ខែឧសភាឆ្នាំ 2018 ។ (ABC News)

ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីសស្រាអែលផ្ទុះឡើងជាថ្មីទៀតនៅថ្ងៃនេះ បន្ទាប់ពីការកើតមានអំពើហិង្សាកាលពីម្សិលមិញ បណ្តាលឲ្យស្លាប់មនុស្សចំនួន​៥៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។​

នៅថ្ងៃអង្គារនេះគឺថ្ងៃខួប៧០ឆ្នាំនៃព្រឹតិ្តការណ៍ដែលប៉ាឡេស្ទីនហៅថា ណាក់ប៉ា មានន័យថា ជាថ្ងៃគ្រោះមហន្តរាយ ដែលបង្កើតអ៊ីស្រាអែលនៅឆ្នាំ១៩៤៨ បណ្តាលឲ្យមានជនភៀសខ្លួនរាប់ម៉ឺននាក់​។​

ភាពតានតឹងបានផ្ទុះហិង្សាប្រដាប់អាវុធកាលពីថ្ងៃចន្ទម្សិលមិញ បណ្តាលឲ្យមានអ្នកស្លាប់ និង អ្នករងរបួសជាច្រើន​ ហើយហិង្សានឹងនៅបន្តទៀត។​

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងថា យោធារបស់លោក ធ្វើសកម្មភាពដើម្បីការពារខ្លួនតែប៉ុណ្ណោះ ព្រោះក្រុមប្រឆាំងជ្រុលនិយមអ៊ីស្លាមនៅហ្គាហ្សា មានបំណងរំលាយអ៊ីស្រាអែល។​ ប៉ុន្តែមេដឹកនាំប៉ាឡេស្ទីនហៅថា សកម្មភាពនេះ ជាការសម្លាប់រង្គៀលយ៉ាងឃោរឃៅ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ