គ.ជ.ប បិទផ្លូវតវ៉ាការរាប់សន្លឹកឆ្នោតនៅឃុំបឹងប្រាំ ដោយបក្សសង្គ្រោះជាតិឈ្នះវិញម្តង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសបិទផ្លូវតវ៉ា ករណីរាប់សន្លឹកឆ្នោតនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដោយគណបក្សសង្គ្រោះជាតិឈ្នះគណបក្សប្រជាជនកម្ពុជា ចំនួន៦៩សំឡេង។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោតចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានប្ដឹងសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅការិយាល័យចំនួន៩ ក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដោយមិនសុខចិត្តចំពោះលទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅថ្នាក់ខេត្ត។ សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា សម្រាប់លទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅឃុំបឹងប្រាំ ដែល គ.ជ.ប រាប់ឡើងវិញកាលពីមិ្សលមិញនេះ គឺគណបក្សសង្គ្រោះជាតិទទួលបាន៧៧៦សំឡេង ហើយគណបក្សប្រជាជនកម្ពុជាទទួលបាន៧០៧សំឡេង ដោយគណបក្សសង្គ្រោះជាតិឈ្នះគណបក្សប្រជាជនកម្ពុជាចំនួន៦៩ សំឡេង។

កាលពីដំបូងឡើយ នៅក្នុងឃុំបឹងប្រាំ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន៦៣១សំឡេង ហើយគណបក្សសង្រ្គោះជាតិទទួលបាន៦០៨សំឡេងពេលរាប់នៅឃុំ ប៉ុន្តែគណបក្សសង្គ្រោះជាតិក៏ប្ដឹងមកខេត្តដើម្បីឲ្យរាប់សន្លឹកឡើងវិញ។ សម្រាប់ការរាប់នៅថ្នាក់ខេត្តគណបក្សសង្គ្រោះជាតិឈ្នះវិញម្ដង ប៉ុន្តែគណបក្សប្រជាជនកម្ពុជាក៏បានដាក់ពាក្យបណ្ដឹងមក គ.ជ.ប ដើម្បីប្ដឹងសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។ លទ្ធផលចុងក្រោយបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាប់ឡើងវិញ គឺគណបក្សសង្គ្រោះជាតិឈ្នះប្រជាជនកម្ពុជា។

ដោយឡែកកាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានរាប់សន្លឹកឆ្នោត១ការិយាល័យ ក្នុងឃុំក្លែង ខេត្តកំពង់ធំ តាមបណ្តឹង​របស់​គណបក្សសង្គ្រោះជាតិ ហើយលទ្ធផលចុងក្រោយ គណបក្សសង្គ្រោះជាតិទទួលបាន ៨៣៧សំឡេង ឈ្នះគណបក្សប្រជាជនកម្ពុជាតែ២សំឡេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ