គ.ជ.ប ថាកាត់បន្ថយការបោះពុម្ព​សន្លឹក​ឆ្នោត​បំរុងពាក់កណ្ដាល បើប្រៀបធៀបឆ្នាំ២០១៣

កន្លែងបោះពុម្ពសន្លឹកឆ្នោត ព្រឹកថ្ងៃទី ១៥ មិថុនា ២០១៨

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា នៅឆ្នាំ២០១៨នេះ គ.ជ.ប បានកាត់បន្ថយការបោះពុម្ព​សន្លឹក​ឆ្នោត​បំរុងអស់៥០% បើប្រៀបធៀបឆ្នាំ២០១៣ ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ឌឹម សុវណ្ណារុំ ប្រាប់អ្នកសារព័ត៌មាន នៅកន្លែងបោះពុម្ពសន្លឹកឆ្នោតព្រឹកមិញនេះ ​ថាការបន្ថយចំនួនសន្លឹកឆ្នោតបំរុងនៅឆ្នាំ២០១៨នេះធ្វើឡើងដើម្បីកាត់បន្ថយការចំណាយថវិកា។

សន្លឹកឆ្នោតបំរុងនេះ តែក្នុងមួយការិយាល័យពី ២៥ ទៅ៧៤ សន្លឹកទេ ហើយកាត់ បន្ថយជាង ៥០% បំរុងហ្នឹង កាលពីមុនយើងត្រៀមក្នុងមួយការិយាល័យពី​៥០ ទៅ ៩៩ សន្លឹក មកវិញ អញ្ចឹងរួមយើងបានកាត់បន្ថយសន្លឹកឆ្នោតបំរុង ៥០% ហើយ ដោយបទពីសោធន៍ការងារកន្លងមក ​ ដែលគ.ជ.បធ្វើការរបស់ខ្លួនបានជោគជ័យ

​លោកបន្តថា សន្លឹកឆ្នោតជាង ១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា ១០ពាន់លានរៀល (១០ ៤២០ ៣៩៣ ៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារអាមេរិក។ លោកបន្តថា គ.ជ.ប នឹងបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតនៅថ្ងៃទី១០ ខែកក្កដា  ខាងមុខនេះ។

កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិលើកទី៦ នៅថ្ងៃទី២៩កក្កដាខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ