គ្រួសារ​សព​ថាសកម្មជនព្រៃ​ឡង់​មិន​បានស្លាប់​ដោយ​សារ​ការលួច​​សម្លាប់​​

 

សកម្មជនព្រៃឡង់ដែលបានស្លាប់ កាលពីសប្តាហ៍មុន នៅខេត្តព្រះវិហារ ត្រូវបានគ្រួសារសពអះអាងថា មិនមែនជាករណីលួចបាញ់សម្លាប់ ដូចដែលព័ត៌មានចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ។

កាលពីថ្ងៃ១១ ខែសីហា សកម្មជនការពារព្រៃឡង់ លោក សោម ហេង អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញថាបានស្លាប់ នៅក្នុងព្រៃមួយកន្លែង ក្នុងស្រុករវៀង ខេត្តព្រះវិហារ។

បើតាមគ្រួសាររបស់ជនរងគ្រោះ លោក ទិត្យ ពិជ័យ មានប្រសាសន៍ថា៖“ករណីនេះមិនមែនករណីបាញ់សម្លាប់ទេ ពួកគាត់ដើរព្រៃលក្ខណៈប្រពៃណីដែរ តែប្រើប្រាស់អាវុធខុស ច្បាប់បន្តិច ជាធម្មតាគាត់ដើរព្រៃបណ្តើរឆ្កែ តែថ្ងៃ នេះគាត់មិនមែនត្រឹមតែបណ្តើរឆ្កែអី គាត់កាន់ដល់ទៅអាវុធ ។ ប្រពន្ធអ្នកដែលស្លាប់ត្រូវជាកូនក្មួយរបស់ជនសង្ស័យ គ្រាប់នោះមិនមែនត្រូវជិតគ្នា ដូចជានៅ១៥ទៅ២០ ម៉ែត្រ ពីគ្នា ទេលក្ខណៈវារាល់កៃ វាទាក់ដើមឈើ”។

លោក ទិត្យ ពិច័យ បន្តថា ជនរងគ្រោះបានស្លាប់ ដោយសារគាត់ត្រូវគ្រាប់កាំភ្លើង នៅម៉ោងប្រហែល១២ថ្ងៃត្រង់ និងបានស្លាប់ប្រហែលម៉ោង៥ល្ងាច ក្រោយពីគាត់ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យ។

មន្ត្រីនគរបាលខេត្តព្រះវិហារ លោក កែវ ចំរើន បានឲ្យដឹងថា លោក សួន បឿត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅឃុំរៀបរយ ស្រុករវៀង ដែលបច្ចុប្បន្នត្រូវបានឃុំនៅពន្ធនាគារ បានប្រើប្រាស់អាវុធកែច្នៃ (កាបឹន) ១ដើម ដែលកាំភ្លើងនោះបានទាក់ត្រូវនឹងវល្លិ ហើយបណ្តាលឲ្យចំកៃ ហើយវាបានផ្ទុះចំអ្នកដើរក្រោយ គឺលោក សោម ហេង។

បើតាមគ្រួសាររបស់ជនរងគ្រោះ បានបញ្ជាក់ថា ព័ត៌មានមួយចំនួន ដែលលោកបានបង្ហោះក្នុងបណ្តាញសង្គម ត្រូវបានគេយកទៅសរសេរហួសពីការពិត ដែលនិយាយថាការស្លាប់នេះ ជាអំពើលួចបាញ់សម្លាប់ទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ