តុលាការ​ហុងកុង​កាត់​ទោស​មេដឹកនាំ​និស្សិត​បម្រើ​ការងារ​សង្គម​ពាក់​ព័ន្ធ​បាតុកម្ម​ប្រជាធិបតេយ្យ

(រូបភាពពី Reuters )

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថាតុលាការទីក្រុងហុងកុងបានកាត់ទោសសកម្មជនប្រជាធិបតេយ្យវ័យជំទង់ Joshua Wong នៅថ្ងៃចន្ទនេះ ឲ្យបំពេញការងារសហគមន៍៨០ម៉ោង សម្រាប់ការជួបជុំខុសច្បាប់ពាក់ព័ន្ធទៅនឹងបាតុកម្មនានា ដែលធ្វើឲ្យប៉ះពាល់ដល់ផ្នែកសំខាន់ៗនៃទីក្រុងមួយនេះកាលពីឆ្នាំ២០១៤កន្លងមក។

យុវជន Wong អាយុ១៩ឆ្នាំ ស្ថិតក្នុងចំណោមសកម្មជនមួយក្រុមតូច ដែលបានសម្រុកចូលទីតាំងមានរបាំងការពារនៅមុខការិយាល័យកណ្ដាលរបស់រដ្ឋាភិបាលក្រុងហុងកុង ដោយបង្កឲ្យមានការប្រឈមមុខដាក់គ្នាជាមួយប៉ូលិស មុននឹងពួកគេត្រូវបានចាប់ខ្លួន។

ហេតុការណ៍នោះបានជំរុញឲ្យមានចលនាតវ៉ាដ៏ធំមួយហៅថា «ចលនាឆ័ត្រ» ដែលបានរាំងខ្ទប់ផ្លូវសំខាន់ៗ នៅទីក្រុងហុងកុងអស់រយៈពេលជិត៣ខែ នៅក្នុងការទាមទារឲ្យមានប្រជាធិបតេយ្យពេញលេញនៅដែនដីមួយនេះ។ ការតវ៉ានានាគឺស្ថិតក្នុងចំណោមក្រុមតវ៉ាប្រឆាំងទៅនឹងមេដឹកនាំបក្សកុំម្មុយនីស្តចិននៅឯក្រុងប៉េកាំង។

ចំណែកមេដឹកនាំនិស្សិត២នាក់ទៀត ក៏ត្រូវបានតុលាការក្នុងខណ្ឌមួយកាត់ទោសពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះផងដែរ។ យុវជន Alex Chow ដែលត្រូវបានកាត់ទោសពីបទជួបជុំខុសច្បាប់នោះ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ៣សប្ដាហ៍ ប៉ុន្តែត្រូវព្យួរទោសវិញ។ រីឯយុវនិស្សិត Nathan Law ត្រូវបានតុលាការសម្រេចឲ្យបម្រើការងារសហគមន៍១២០ម៉ោង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ