ពលរដ្ឋនៅស្រុកបាកានថាមុខរបរលក់អំបុកធ្វើឲ្យជីវភាពប្រសើរជាងមុន

ពលរដ្ឋមួយចំនួននៅស្រុកបាកាន​ ខេត្តពោធិ៍សាត់ បានអះអាងថា មុខរបរបុកអំបុកលក់ អាចជួយកាត់បន្ថយការលំបាកក្នុងជីវភាពគ្រួសាររបស់ពួកគាត់ បានមួយកំរិតបន្ទាប់ពីមានទីផ្សារសម្រាប់លក់នៅរាជធានីភ្នំពេញ។

កសិករម្នាក់អ្នកស្រី រិន រ៉ាន់ អាយុ ៥២ឆ្នាំ បាននិយាយថា ប្រជាពលរដ្ឋប្រមាណ ៣ភូមិនៅក្នុងឃុំអូរតាប៉ោង ចាប់យកអាជីពបុកអំបុកលក់ប្រហែល ១០ឆ្នាំមកហើយ។ អ្នកស្រីបានបន្តទៀតថា បន្ទាប់ពីគាត់ធ្វើស្រែចម្ការរួចគាត់មិនមានធ្វើការងារអ្វីធ្វើផ្សេងនោះទេ ក៏សម្រេចចិត្តជ្រើសយកមុខរបរមួយនេះ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។

ស្វាម៉ីរបស់គាត់លោក ប៊ូ ភា អាយុ ៥១ឆ្នាំ បានបញ្ជាក់ថា ពួកគាត់បុកអំបុកលក់គ្រប់រដូវ ដោយមានឈ្មួញមកទិញដល់កន្លែង ដើម្បីយកទៅលក់នៅភ្នំពេញ។ លោកបានបន្ថែមទៀតថា លោកបានទិញស្រូវរបស់គេក្នុង ១គីឡូរក្រាម ១ពាន់រៀល ហើយពេលលោកផលិតជាអំបុករួច អាចលក់បានក្នុង ១គីឡូរក្រាម ៤៥០០រយរៀល។

ប្រជាពលរដ្ឋដែលប្រកបមុខរបរបុកអំបុកលក់ទាំងអស់ បានបញ្ជាក់ថា​ បន្ទាប់ពីចាប់យកអាជីពមួយនេះមក ធ្វើឲ្យជីវភាពក្នុងគ្រួសាររបស់ពួកគាត់បានប្រសើរោឡើងជាងមុន ហើយក៏ស្នើរដល់ឈ្មួញទាំងអស់ បន្តជួទិញផលិតផលរបស់ប្រជាកសិករខ្មែរបន្តទៀត។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។