លោកនាយករដ្ឋមន្ត្រីរំឭកថាមានសន្តិភាព​ទើបបានអុំទូក​អធិកអធម

 

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា ជាសំណាងរបស់កម្ពុជា ដែលមានសន្តិភាព ទើបមានការរៀបចំពិធីប្រណាំងទូក តាមប្រពៃណីវប្បធម៌ជាតិ និង ផ្តល់ឱកាសឲ្យពលរដ្ឋមានការសប្បាយរីករាយទៅបាន។

លោកនាយករដ្ឋមន្ត្រីសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា គិតត្រឹមថ្ងៃទី២នៃពិធីបុណ្យអុំទូក កាលពីម្សិលមិញគឺបានផ្តល់ឱកាសឲ្យពលរដ្ឋសប្បាយរីករាយ ហើយក៏ជាឱកាសនៃការបង្ហាញប្រពៃណីវប្បធម៌ជាតិឲ្យបរទេសបានដឹងផង។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការប្រារព្ធពិធីនេះ ទៅបានដោយសារតែប្រទេសមានសន្តិភាព«៖កម្ពុជាពិតសំណាងខ្លាំងណាស់ដែលមានសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសអោយប្រទេសយើងបានប្រារព្ឋធ្វីពិធីបុណ្យដ៏អធិកអធមនេះ។»

ទោះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីបែបនេះ ក៏ដោយតែសម្រាប់ សកម្មជនដីធ្លី និង មន្ត្រីសិទ្ធិមនុស្សមួយចំនួនលើកឡើងថា កម្ពុជាមិនទាន់មានសន្តិភាពទាំងស្រុងទេ ដោយសារ ការរំលោភបំពាន ឈូសឆាយដីធ្លី ផ្ទះពលរដ្ឋ ការបំផ្លាញធនធានធម្មជាតិ ការបាញ់សម្លាប់ និង ចាប់ដាក់ពន្ធនាគារ អ្នកចេញមុខរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ