វីតាមីសេ ​​សម្រេចដឹកតាមជើងយន្តហោះ​​ទៅព្យាបាលនៅថៃ

លោក វីតាមីសេ

យោងតាមការបញ្ជាក់របស់ អ្នកនាង ប៉េងប៉ោង គឺអ្នកនាង​នឹងដឹក​​​​​​លោក វីតាមីសេ ជាឪពុកតាមជើងយន្ត​ហោះ​​ទៅកាន់ទីក្រុងបាងកកនៅក្នុងប្រទេសថៃ ​នា​​ល្ងាចថ្ងៃទី​​​១៥ ​​​វិច្ឆិកានេះ ហើយដោយអ្នកនាង​បញ្ជាក់ថា ​​មិនអាច​​បន្តទុក​​​​លោកត្រាំត្រែង​ស្រុកខ្មែរទៀតទេ បន្ទាប់ពីលោកកាន់តែធ្វើ​ទុក្ខធ្ងន់ ហើយ​ភាគីខាងពេទ្យជំនាញនៅកម្ពុជា បែរជាស្នើអោយលោកនៅសម្រាក​​​ព្យាបាល​​ជំងឺដំបៅក្រពះ​​​​សិន ទើប​ធ្វើការ​ពិនិត្យរឿង​ដុំសាច់ក្នុងថ្លើមជាក្រោយ។ អ្នកនាង​ថា​​​ទាំង​​ជើងហោះហើរ និង​​​​​ការ​ត្រៀម​ទទួល​លោក ​វីតាមីនសេ នៅ​ក្នុងប្រទេសថៃ ត្រូវបាន​រៀបចំរួចហើយ ​ដោយ​​​​កុំតែ​​​អ្នកនាង​​​​ចរាចរណ៍​​រកលុយមិនទាន់​​​​ កុំ​អោយ​នឹង​ដឹក​លោកចេញទៅប្រទេសថៃ ​អោយបានមុននេះ​ផង។

អ្នកនាង​ ប៉េង​ប៉ោង និយាយថា លោកវីតាមីសេ ធ្វើទុក្ខ​​​​​ក្នុងខ្លួនរាល់ថ្ងៃ ដោយលោកក្រៅពី​មិនអាចសម្រាកបាន​ក្នុងប៉ុន្មាន​​​​ថ្ងៃចុងក្រោយ ក៏មានសភាព​ក្អក ​​​ចុក​​ណែន​​​ក្នុងខ្លួន និងចេញចំហាយ​ក្ដៅដែលបណ្ដាលអោយលោក​​​​​​ពិបាកក្នុងខ្លួន​គួរអោយ​សង្វេគផងដែរ។ អ្នកនាងថា​​​​​​​​​​ឪពុក​ជាមនុស្ស​អត់ទម្រន់​ទេ អ៊ីចឹង​ហើយទើបអ្នក​​​​​​​​​​​ទប់ទឹកភ្នែកមិនជាប់នៅពេលដែល​​​​​ឃើញលោក​​ស្រែក​​​ថ្ងូរ​​​ ហើយមិនអាចសម្រាកបាន ដែល​អ្នកនាង​ដឹងថាគឺបណ្ដាលមកពីលោក​​​​​​ស្ថិតក្នុង​​ការទុក្ខ​ក្នុងខ្លួនខ្លាំង។

​​អ្វីដែលអ្នកនាង​ទ្រាំមិនបាននោះទៅទៀត គឺនៅពេល​​​លោក​​​បានប្រាប់​មិនអោយ​អ្នកនាងភ័យបារម្ភ ក្នុងពេលដែល​លោក​​​​អ្នកនាងបាន​​ទទួលដំណឹងថា​​​សភាពជំងឺរបស់លោកគឺនឹងមានសភាព​​ធ្ងន់ បើ​​​​មិន​ស្វែងរកដំណោះស្រាយជាមួយ​​គ្រូពេទ្យជំនាញអោយបានឆាប់។

អ្នកនាងថា​​គ្រូពេទ្យ​នៅកម្ពុជាមិនមែនអ្នកនាងមិនមានទំនុកចិត្តនោះទេ ប៉ុន្តែបណ្ដាលមកពីជំងឺ​ដុំសាច់ក្នុងថ្លើមរបស់​​​​ឪពុក ​ត្រូវបានគ្រូពេទ្យនៅក្នុងស្រុក​មិន​ហ៊ានធ្វើការវះកាត់​​ព្រោះតែលោកមានជំងឹ​​ទឹក​នោម​ផ្អែមផង និងមានជំងឺ​​​​ដំបៅ​ក្រពះ​​ធ្ងន់ធ្ងរផង ​ទើបអ្នកនាង​ត្រូវ​​តែជម្រើសយក​​លោក​ចាកចេញទៅ​​កាន់​​ប្រទេសថៃ បន្ទាប់ពី​បានទាក់ទងទៅកាន់​​ប្រទេសថៃ ហើយត្រូវ​បាន​​ភាគី​​ខាងពេទ្យថៃ​អះអាងថា​អាចវះកាត់យក​ដុំសាច់​​នោះបាន ដើម្បីបញ្ចៀស​​ការ​រីករាលដាលដល់សរីរាង្គ​ផ្សេង​ៗ។

អ្នកនាង​​និយាយថាមុនសម្រេចចិត្ត​បញ្ជូនលោកវីតាមីនសេទៅកាន់ប្រទេសថៃនៅល្ងាចថ្ងៃទី​​១៥ វិច្ឆិកានេះ គឺដោយសារតែអ្នកនាង​ និងក្រមគ្រួសារ​បាន​​ទាក់ទងទៅកាន់​​ពេទ្យថៃរួច​ហើយ ​​ដោយ​​ការ​​បញ្ជូន​លោក​ទៅកាន់​​​​​ពេទ្យជំនាញ​លើកនេះ គឺអ្នកនាង​​​​សម្រេចចិត្តចេញ​បញ្ជូនទៅ​អោយដល់ពេទ្យជំនាញមុន ទើបដំណើរការ​ដាក់បញ្ចាំង​​ផ្ទះ ឬ​លក់ឡានផ្ដាច់តែម្ដង ប្រសិនបើ​ការ​ព្យាបាល​​តម្រូវអោយអ្នកនាង​ដោះស្រាយ​អត់​​បាន​។

អ្នកនាងថាខ្លួនសម្រេចចិត្ត​​ដាក់បញ្ចាំ​ផ្ទះ​អត់អោយលោកវីតាមីនសេ បានដឹងនោះទេ​ ដោយសារតែ​លោកបាន​ប្រកាសដាច់ខាត​ថា​មិនអោយ​​​​អ្នកនាង​​​​​​​​លក់​ផ្ទះ ឬ​បញ្ចាំ​ផ្ទះនោះទេ ព្រោះតែខ្លាច​​​​​​​​​​​អ្នកនាង និងប្អូនៗ​អត់មាន​ផ្ទះនៅ​​​​ព្រោះតែ​​​ត្រូវ​មើលថែជំងឺ​​របស់​លោក។ យ៉ាងណាមិញ អ្នកនាងថា​​​​មិនអាច​​បណ្ដោយ​អោយ​ឪពុក​​​​ត្រូវ​​​ប្រឈម​​នឹង​​​​ជំងឺ​​ដ៏​រន្ធត់​​នេះទេ គឺអ្នកនាងត្រូវប្រើ​អោយ​អស់ពីលទ្ធភាព​​ដើម្បី​អោយ​លោក​​​អាចពន្យារ​​អាយុជីវិត​​​​​​​​​​​កុំអោយ​​​ប្រឈម​​ទៅ​តាមប្រភេទជំងឺ។

អ្នកនាង​និយាយថា​ «ជំងឺ​​ប៉ា​ធ្ងន់ធ្ងរបំផុតគឺ​​​ដុះដុំសាច់ក្នុងថ្លើម​ហ្នឹង ហើយ​​បើ​បន្តទុក​គឺមេរោគដុំសាច់នឹងរីករាលដាល ​អញ្ចឹង​​ទោះជា​ត្រូវអស់​ឡាន និង​​​បញ្ចាំ​ផ្ទះ ក៏​​ខ្ញុំអត់អាច​​ទុក​អោយប៉ា​ខ្ញុំ​​​​​​​​​ស្ថិតក្នុងការប្រឈម​ដែរ​!»។

អ្នកនាង​​បញ្ជាក់ថា​​​លោកវីតាមីសេ នឹងត្រូវ​ដឹកចេញ​​​តាមជើងហោះហើរនៅ​​​វេលា​ម៉ោង​​​៨​​​​​យប់​ថ្ងៃទី​​១៥ វិច្ឆិកានេះ ដោយលោក​ត្រូវបានបញ្ជូន​ទៅកាន់ពេទ្យជំនាញ​ផ្នែកជំងឺ​​មហារីក និង​​ដុំសាច់តែម្ដង ​តែអ្នកនាង​មិទាន់ដឹងថា​​នឹងត្រូវចំណាយ​​​​ថវិកា​​​​​ក្នុងការ​​​​វះកាត់អស់ប៉ុន្មាននោះទេ គឺ​​គ្រាន់តែ​ដឹងត្រឹមថានឹង​ត្រូវបញ្ជូនទៅសិន ​​ហើយ​បាន​​គិតគូរ​​រឿងដាក់បញ្ចាំផ្ទះ​​​​​នៅភ្នំពេញ​ថ្មី ​ដើម្បី​បន្ត​លទ្ធភាពនៅក្នុងពេទ្យថៃ​ប៉ុណ្ណោះ។

​អ្នកនាងប៉េងប៉ោង បន្ត​ថា អ្នកនាង​​​​​​​​មិនប្រកែកនោះទេថា​អ្នកនាងពិត​​ជាមាន​ចម្ការ​​​កៅស៊ូ​​​​មួយកន្លែងជារបស់ខ្លួនមែន ប៉ុន្តែ​ជាប្រភេទដីតូច​​​​ដែល​​​​​អ្នកនាង​​បានទិញ​​នៅភ្ជាប់​នឹងដី​​​​​ចម្ការ​កៅស៊ូទ្រង់ទ្រាយធំ​របស់​​បង​ថ្លៃ ដែលបង​​បង្កើតរបស់ស្វាមី​ប៉ុណ្ណោះ គឺមិនមែនអ្នកនាង​មានចម្ការកៅស៊ូ​ដល់រាប់រយ​ហិកតា​​ដូចអ្វីដែល​​បុគ្គលមួយចំនួន​​​បាន​បំភ្លើសនោះទេ​​។

អ្នកនាង​​បានសួរ​បញ្ច្រាសមកវិញថា ​​ ​​បើគ្រួសារអ្នកនាង​ជាអ្នកមាន​បាន​តើ​អាច ឬទេ ​ដែលអ្នកនាងត្រូវបង្ខំដាក់បញ្ចាំឡាន ដោយ​​ការបញ្ជូន​​លោកវីតាមីនសេ​​ចេញទៅ​​ប្រទេសថៃលើកនេះ គឺដោយសារតែអ្នកនាងបានលុយពីការ​ដាក់បញ្ចាំងឡាន​ប៉ុណ្ណោះ ដោយ​​សារតែឡាននោះលក់មិនទាន់​​ ហើយ​ភាគីខាង​​ធានាគារអេស៊ីលីដា ​នៅ​​សិក្សាគម្រោងកម្ចីរបស់អ្នកនាង​​ដោយមិនទាន់​​យល់ព្រម​​ទម្លាក់​​កម្ចី​អោយនៅឡើយ ដោយសារតែ​​​​គេមើលឃើញថា​​អ្នកនាង​ដែលជាមេគ្រួសារ​​​មិនអាច​រក​ចំណូល​​អ្វីបាន ដោយសារតែត្រូវរត់ចុះរត់ឡើងព្រោះតែ​ត្រូវ​​ទៅមើលថែលោកវីតាមីនសេ។

អ្នកនាង​​និយាយថា​​លោកវីតាមីនសេ មានជំងឺធ្វើទុក្ខតាំងពី​ឆ្នាំ​​​២០០៧ ដោយ​ការ​ព្យាបា​លលោក​ក្នុងរយៈពេលកន្លង​​មកនេះ គឺអ្នកនាង​​​បញ្ជាក់ថា​លុះត្រាតែ​​​អ្នកមាន​​​​​​​​អ្នកឈឺប្រចាំកាយនៅក្នុងផ្ទះ​ ទើប​ដឹងថា​​​​តើអ្នកនាង​លំបាក​​យ៉ាងណា? អ្នកនាង​​និយាយថា​មាន​​​​មនុស្ស​​សំខាន់ឈឺនៅក្នុងផ្ទះ​គឺជារឿងបន្ទុកណាស់ ​តែអ្នកនាងមិនដែល​ថ្ងូរអោយមហាជន​ណាម្នាក់​បានឃើញនោះ​​ទេ ​​​​​​ហើយ​​​​​​​​​​​សម្រាប់ការព្យាបាល​​ដោយឥតគិតថ្លៃ​នៅក្នុងមន្ទីរពេទ្យក៏​​​​កើតមានឡើងតែពេលដែល​​​លោកវីតាមីសេ​​ឈឺធ្ងន់នោះដែរ ទើបអ្នកនាងមានការ​តូចចិត្ត​យ៉ាង​​ខ្លាំង ដែល​អ្នកនាង​​មិនទាន់ប្រកូកប្រកាស​ស្នើសុំអោយមានការ​បរិច្ចាគ​​​នៅឡើយផង ក៏មានការ​​​​​​បំផ្លើសមិនពិត​ពីអ្នកនាង និងគ្រួសារអ្នកនាង​ពីសំណាក់បុគ្គលខ្លះ​។

អ្នកនាង​និយាយថា​​​​​អ្នកនាងត្រូវការទឹកប្រាក់យ៉ាងហោច​​​១ម៉ឺនដុល្លារ ​ទើប​​​​អ្នក​​នាងបង្ខំចិត្ត​​យក​រថយន្តទៅ​​បញ្ចាំ​​​​​ផង និងគម្រោងដាក់សំណើរ​​ខ្ចី​​ធនាគារតាមក្រោយ​អោយបាន​​ទឹកប្រាក់ជាង​​​​១ម៉ឺន​ដុល្លារ ​​​​​ដើម្បីអោយអ្នកនាង​​ព្យាបាល​​​​ឪពុក។ ក្នុងនោះអ្នកនាងក៏រំពឹងថា​នឹង​មានសង្ឃឹមលើការព្យាបាល​ជំងឺលោកវីតាមីនសេផងដែរ ជាថ្នូរនឹងការដែលអ្នកនាងសម្រេចចិត្ត​​យក​​រថយន្តទៅបញ្ចាំង​បាន​ប៉ុន្មានពានដុល្លារ និង​​​គម្រោង​​​បញ្ចាំផ្ទះមួយទៀត ដើម្បីទទួលបានថវិកា​​​​​​​ក្នុងការព្យាបាល​​លោកវីតាមីនសេនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ