ជនពិការជាង១៥០០នាក់​ចូលរួមរត់ប្រណាំងនៅស្តាតអូឡាំពិកព្រឹកនេះ​

ការរត់ប្រណាំងកីឡាករជាជនពិការនៅពហុកីឡាដ្ឋានអូឡាំពិក (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំការរត់ប្រណាំងកីឡាករជាជនពិការនៅពហុកីឡាដ្ឋានអូឡាំពិកព្រឹកនេះ ដើម្បីលើកកម្ពស់សិទ្ធិជនពិការ។

តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កម្មវិធីនេះចាប់ផ្តើមនៅម៉ោង៥និង៣០នាទីព្រឹកនិងបញ្ចប់ទៅវិញនៅម៉ោង៩ព្រឹកថ្ងៃដដែល។ កម្មវិធីនេះមានការចូលរួមពីជនពិការជាង១៥០០នាក់មកពីទូទាំងប្រទេស។

ប្រភេទនៃកីឡាប្រណាំនោះរូមមាន ប្រណាំងរទេះជនពិការបុរសនិងនារី, ប្រណាំងរទេះច្រវ៉ាក់ជនពិការបុរសនិងនារី, រត់ប្រណាំងជនពិការដៃបុរសនិងនារី, ការរត់ប្រណាំងជនពិការជើងលើជង្គង់បុរសនិងនារី, ជនពិការជើងក្រោមជង្គង់បុរសនិងនារី, រត់ប្រណាំងជនពិការភ្នែកបុរសនិងនារី, រត់ប្រណាំងជនពិការសតិបញ្ញាបុរសនិងនារី,   និងរត់ប្រណាំងជាលក្ខណៈសាមគ្គីអ្នកចូលរួមទូទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ