កម្ពុជានិង​វៀតណាម​ចុះហត្ថលេខាសហការក្នុងឆ្នាំ២០១៧លើវិស័យអក្សរសម្ងាត់​

ភាគីកម្ពុជានិងវៀតណាម​បានចុះហត្ថលេខា ដើម្បីសហការគ្នាក្នុងឆ្នាំ​២០១៧ លើវិស័យអក្សរសម្ងាត់ ជាផ្នែកមួយនៃការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ។​

នៅក្នុងគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ​ចុះផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា នៅក្នុងចុះហត្ថលេខានោះគឺខាងកម្ពុជា​មាន​លោក​ ឯម សំអាន ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃធ្វើជាសាក្សីក្នុងពិធីនោះ ចំណែកអ្នកចុះហត្ថលេខាខាងកម្ពុជាមាន​លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ​ និងភាគីវៀតណាម​មានលោក​ ដាំង វូសឺន​ ជាប្រធាន​ក្រុមអក្សរសម្ងាត់របស់រដ្ឋាភិបាលវៀតណាម។​

រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចាត់ទុករដ្ឋាភិបាលវៀតណាម​ជាប្រទេសជិតខាងនិងជាដៃគូរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​និង ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។