ស្ថានទូតកម្ពុជាបានជួយពលករខែ្មររងគ្រោះ៥នាក់ពីប្រទេសម៉ាឡេស៊ី

ពលករខែ្មរ៥នាក់រងគ្រោះនៅប្រទេសម៉ាឡេស៊ីបានត្រលប់មកកម្ពុជាវិញហើយបន្ទាប់មានការអន្តរាគមពីឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី។

ក្នុងសេចកី្ដប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិចុះផ្សាយនៅថៃ្ងទី១៦ មករា ឆាំ្ន២០១៧ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយនិងរៀបចំមាតុភូមិនិវត្តន៏របស់ពលការិនីខែ្មរចំនួន៥នាក់មកពីខេត្តកំពង់ធំ២នាក់ កំពង់ចាម១នាក់ និងខេត្តស្វាយរៀង២នាក់។

នៅក្នុងសេចកី្ដប្រកាសរបស់ក្រសួងដដែលបានបញ្ជាក់ថា ពលការិនី៤នាក់បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថៃ្ងទី១៥ មករា ចំណែកឯម្នាក់ទៀតត្រលប់មកនៅថៃ្ងទី១៤ ខែមករា ឆាំ្ន២០១៧។

បើតាមសេចកី្ដប្រកាសព័ត៌មានគឺស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសម៉ាឡេស៊ី ព្រមទាំងឧបត្ថម្ភសំបុត្រយន្តហោះ កន្លែងស្នាក់នៅ អាហារ និងថវិកាមួយចំនួនដល់ពលការិនីក្នុងអំឡុងពេលរងចាំត្រលប់មកកម្ពុជាវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ