លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំ គណៈប្រតិភូនៃរដ្ឋាភិបាលកម្ពុជា ចាកចេញពីប្រទេស កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងប្រទេសស្វីស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរលើហ្វេសប៊ុករបស់លោកថា ការបំពេញការងារលើកនេះ មានរយៈពេលវែងចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី២២ ខែមករា។
វេទិកាសេដ្ឋកិច្ចពិភពលោកនោះ មានការចូលរួមពីបណ្តាលមេដឹកនាំនានា អ្នកជំនួញ អ្នកស្រាវជ្រាវ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានប្រមាណ៣០០០នាក់មកពីប្រទេសចំនួន៣២។
តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រៅពីការចូលប្រជុំនោះ លោកក៏មានគម្រោងជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីនោះ និងជួបជាមួយមេដឹកនាំផ្សេងៗទៀតជាលក្ខណៈទ្វេរភាគីផងដែរ៕