ម៉ាឡេស៊ីឃាត់ខ្លួនស្ត្រីទី២ដែលសង្ស័យសម្លាប់លោក ​គីម ជុងណាម​

អាជ្ញាធរម៉ាឡេស៊ីបានឃាត់ខ្លួន​ស្ត្រីទី២ ដែល​ជាប់ពាក់ព័ន្ធករណីសម្លាប់​លោក គីម ជុងណាម បងប្រុសមេដឹកនាំកូរ៉េខាងជើង។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​រដ្ឋម៉ាឡេស៊ីBernamaចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់ខ្លឹមសារពីមន្ត្រីនគរបាល។​

អធិការនគរបាល​លោក Khalid Abu Bakarថ្លែងប្រាប់​ Bernamaថា ការឃាត់ខ្លួនជនសង្ស័យនោះ គឺធ្វើឡើងកាលពីយប់ថ្ងៃពុធម្សិលមិញ។​

នគរបាលម៉ាឡេស៊ីឲ្យដឹងទៀតថា កាលពីថ្ងៃពុធពួកគេបានឃាត់ខ្លួន ស្ត្រីកាន់លិខិតឆ្លងដែនវៀតណាម ហើយថា ពេលនេះ ពួកគេកំពុងស្វែងរកមនុស្សពីរទៅបីនាក់ទៀត ដែលជាប់ពាក់ព័ន្ធឃាត់កម្មសម្លាប់បងប្រុសលោក គីម ជុងអ៊ុន។​

ស្ត្រីកាន់លិខិតឆ្លងដែនវៀតណាម​អាយុ២៨ឆ្នាំរូបនោះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីសាកសួរជុំវិញករណីឃាត់កម្មនៅថ្ងៃព្រហស្បតិ៍នេះ។​ នគរបាលថា ពួកគេតាមដានពេញមួយយប់ទៀត ឃាត់ខ្លួនបន្ទាប់ពីទទួលបានព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ