ណាតាហ្សា ចោល​​ផលិតករ​​ «កំណត់ហេតុ​នាងនាថ» យ​កមហាហង្ស

តួឯកស្រី​​នាង ណាតាហ្សា (វង្ស សុម៉ាលីន)

​​យោង​តាមការ​លើកឡើង​របស់​​​តួឯកស្រី​​នាង ណាតាហ្សា ​ដែលជា​​​ជន​ជាតិ​ខ្មែរ​ឥស្លាម គឺនាងមិនមានវ​ត្តមាន​​ក្នុងរឿងទី​​២​របស់​​​​ផលិតកម្ម​​​​​ឥន្ទ្រា​និមិត្តនោះទេ បើទោះជា​​រឿង​​ «​សរសរ​កន្លោង» ​ត្រូវគេឃើញ​ចម្រុះដោយ​តួ​អង្គក្នុង​រឿង ​«​កំណត់​ហេតុ​នាង​​នាថ» ស្ទើរទាំងអស់​​​។ នាង​ថា​​​​ហេតុ​ផល​មិនមាន​វត្តមាន គឺ​ដោយសារ​នាង​​​​​ជាប់មាត់​ជាមួយ​ផលិតម្ម​​មហាហង្ស​ ​ហើយ​នាង​មិន​​​មាន​ពេល​​​​គ្រប់គ្រាន់​​​សម្រាប់​​​​ផលិតកម្ម​​​ឥន្ទ្រា​និមិត្ត​នោះ​ផង។

​​​​​​ផ្អែកតាម​ការ​លើកឡើងរបស់​​ផលិតកររបស់​​ផលិតកម្ម​​ឥន្ទ្រា​និមិត្ត គឺ​រឿង​ទី​​២​របស់ខ្លួន​​ដែល​បាន​ប្រកាស​​ឡើង​​​កាលពីថ្ងៃ​ទី​​១១ កុម្ភៈ មាន​តារា​ស្ទើរ​ទាំង​អស់​​ដែល​បាន​សម្ដែង​ក្នុង​រឿង ​«​​កំណត់ហេតុ​នាង​នាថ»។ ​​​​​​​​​លោក​ ​​រ៉ូណាន់ ជា​ម្ចាស់​ផលិតកម្ម​​បាន​​អះអាងថា​ ​ហេតុផលដែល​តួ​សម្ដែង​​​​​​ក្នុង​រឿង​​ «​កំណត់​ហេតុនាង​នាថ»​​​​ ចាប់ដៃ​គ្នា​​សម្ដែង​បានល្អ ​​​រហូត​ដល់​​​​​ធ្វើអោយ​​លោក​ទទួល​ជោគជ័យ​​ហួស​ពីការ​ស្មាន ទើប​​​​សម្រេចចិត្ត​ប្រគល់​ឱកាស​អោយ​សម្ដែង​ជា​ថ្មី​ ក្នុង​រឿង ​«​​សរសេរ​កន្លោង​»។ ​

លោក​ថា​​​​​​​ក្នុងចំណោម​តារា​​​​​សំខាន់ៗ​ ​មានការ​​ដោះដូរតែ​​​​​​​តួតិច​តួច​ប៉ុណ្ណោះ ដោយតារា​ដែល​​ដោះដូរ​នោះ​​​​បណ្ដាលពី​ហេតុ​ផល​​​​​​ចរឹតមិនស៊ីនឹង​​តួ​ក្នុង​រឿងនិង​ហេតុ​ផល​កាលបរិច្ឆេទ​​ចេញ​​​ថតចំតួ​មិនទំនេរ​ជា​ដើម​។ ក្នុង​​នោះ​​​តារា​សម្ដែង​​តួ​ឯកស្រី​នាង ​​​​ណាតាហ្សា ដែល​​លោក​បញ្ជាក់ថា​​សម្ដែង​ជា​តួ​​នាង​​នាថ​​បាន​ល្អ​​ឥត​ខ្ចោះ ​​គឺ​មិនមាន​វត្តមាន​​​ក្នុង​រឿងទី​​២​​នោះទេ ដោយសារតែ​ហេតុ​ផល​​​​​​ពេល​វេលា​ក៏ខ្វែង​គ្នា ហើយ​​​​​​​ចរឹត​តួ​ឯក​ក៏​មិនស៊ី​​នឹ​ង​នាងផង។ ​​លោក រ៉ូណាន់ បន្តថា​​​​ក្រោយការសម្ដែង​បានល្អ​របស់ ​ណាតាហ្សា ​លោក​​​​បាន​​និពន្ធ​​សាច់​រឿង​តម្រូវ​​​អោយនាង​សម្ដែង​តួ​ឯកនោះទេ ប៉ុន្តែមកពី​ឈុត​​ឆាកខ្លះ​​មិនសម​នឹង​​ប្រពៃណី​​ឥស្លាមរបស់​នាង ហើយ​​ការ​ចេញ​ក៏ចំពេល​​នាងរវល់​​ផង ទើប​មិន​មាន​វត្តមានរបស់​នាង។

លោក​បាន​ប្រគល់​តំណែង​តួ​ឯកស្រី​​​​ក្នុង​រឿង​ «​សរសរកន្លោង​»​​ អោយ​​​​កញ្ញា​​​​​​ យ៉ែម ស្រីពេជ្រ និង​លោក​​ ទ្រី តារា​វុធ ​​​​ដែលសុទ្ធតែ​ជា​តួ​​រង​ក្នុង​រឿង​​​ «​កំណត់ហេតុនាង​នាថ» ​បន្ទាប់ពីលោកបដិសេធ​សម្ដែង​តួឯកដែរ។

លោកសម្ដែង​ការ​សោកស្ដាយ​​ដែល​តួ​ឯកស្រី​នាង​​​​ ណាតាហ្សា​ ក្នុង​រឿង​​ «​​កំណត់ហេតុ​នាង​នាថ» ខកខាន​មិនបានចូល​រួម​សម្ដែង​ក្នុង​រឿង​ទី​​២។

​លោកថា​សម្រាប់​រឿ​ងទី​​៣​របស់​ផលិតកម្ម​ នឹង​​យក​​តួ​ឯកម្នាក់នេះ​មកសម្ដែងអោយបាន ដោយសារតែ​នាង​​​មានត្រេ​មុខ​ល្អ ហើយ​​ការសម្ដែង​ក៏​មិនអន់​​។

​​​​​​​​កញ្ញា ណាតាហ្សា និយាយថា​​​ហេតុ​ផលដែល​នាង​​ខកមិន​​បានលេង​ជាមួយ​​ផលិតករ​​​​ «​កំណត់​ហេតុ​នាង​នាថ»​ក្នុង​រឿង​​ «​​សរសរ​កន្លោង» គឺដោយសារតែ​​​នាង​ជាប់​មាត់​​​ថត​រឿង ​​«​​​ក្រមុំចាស់​ប៉ះ​កំលោះស្ទាវ​»​ របស់​ផលិតកម្មមហាហង្ស​​ដែល​បានទាក់ទង​អោយ​នាង​​សម្ដែង​តួ​ឯក​ជាមួយ​តារា​ស្រី​អ្នកនាង ​សុខ សោម៉ាវត្តី​។

​នាង​ថា​​ខ្លួ​នមានគោលការណ៍មិនសម្ដែង​​​ពីរ​បី​រឿង​ក្នុង​ពេល​តែមួយ​នោះទេ ​ទើប​នាង​​​​សម្រេច​ចិត្ត​​​ទទួល​ណាមួយ​​​​ហើយក៏មិនទទួល​​​​​ថត​រឿង​​ជាន់គ្នា ដើម្បី​កុំអោយធ្លាក់​ចុះ​គុណភាពសម្ដែង។ នាង​ថា​ខ្លួន​រវល់​​​នឹង​មុខ​ជំនួញ​លក់​គ្រឿង​សម្អាង​នោះផង ទើប​នាង​​​​មិនអាច​ថត​រឿង​​​​២ ឬ​​៣​ក្នុងពេលតែ​​មួយ ដូច​តារា​​ភាគច្រើន​បាន។ យ៉ាងណាមិញនាងថា​ខ្លួន​នឹង​​​​សកម្ម​ក្នុង​វិស័យ​ភាពយន្ត ​​​​​​​​​​បើទោះជារឿង​មួយចំនួន​​បាន​តម្រូវ​អោយ​នាង​សម្ដែង​​​​​​​​​ផ្ទុយ​នឹង​​ផ្នត់​គំនិតរបស់​​​ជន​ជាតិ​ឥស្លាម​។

​នាង​និយាយថា​៖ «​ដោយសារខ្ញុំ​​ទទួល​ថត​អោយ​​​មហាហង្ស ក្នុង​រឿង​ «​​​​​ក្រមុំ​ចាស់​ប៉ះ​កំលោះស្ទាវ» ចឹង​ទើបខ្ញុំ​សម្ដែង​រឿង​ផ្សេង​អត់កើត​ ​តែ​​រឿង​ទី​​៣របស់គាត់​​​ ខ្ញុំ​នឹង​​ប្រេអោយ​​តែ​គាត់មានតួ​អោយខ្ញុំលេង​!»។

កញ្ញាថា​​​​​​​​ខ្លួន​មិន​​​​​​​​សោកស្ដាយ​ បើទោះជា​​មិន​បានសម្ដែង​ក្នុង​រឿង​ទី​​២ ដោយសារ​​តែក្នុង​រឿង​​របស់​​មហាហង្ស​ដែល​​ផ្ដល់​ឱកាសអោយ​នាង​សម្ដែង​ ​គឺមាន​​សាច់រឿង​​​​​​​​ត្រូវចិត្ត​របស់​នាង​ ហើយ​មើលឃើញ​ពីចំណុច​ខ្លាំង​​​​​​​​ផងដែរ។

នា​ងថា​ក្នុងរឿង​ «​​ក្រមុំចាស់​ប៉ះ​កំលោះស្ទាវ​» ​នាង​​ត្រូវ​​សម្ដែង​ជា​​​​ក្រមុំ​​​ឡូយ​ឆាយ ហើយ​​​​​​​​​ចូលចិត្ត​​​​​​​​​​តែង​ខ្លួន​ស្រស់ស្អាត ​ដោយ​នាង​យល់​​ថា​នោះជា​រសជាតិថ្មី ​បើទោះជា​ស្ទីល​​តែង​ខ្លួន​នឹង​​ធ្វើអោយ​នាង​​​​​យល់ថា​​​​​ខុស​​​​ឆ្គង​នឹង​ទម្លាប់​របស់​ជនជាតិ​​ឥស្លាម​បន្តិច។

នាង​​​​​​​រំពឹងខ្ពស់​​ថា​រឿង​ដំបូងរបស់​​​ផលិតកម្មមហាហង្ស ​​​​​​​​​នឹង​ជួយ​អោយនាង​ល្បីឈ្មោះ​មិនខុស​គ្នា​ពីរឿង ​«កំណត់​ហេតុនាង​នាថ» ដោយ​នាង​ប្រកាស​​ថា​ការសម្ដែង​ក្នុង​ប៉ុន្មានថ្ងៃ​ដែល​បាន​ចាប់​ផ្ដើម គឺ​នាង​​មើលឃើញ​ពីចំណុច​​​​​​សង្ឃឹមច្រើន។ ​​​មកទល់​ពេលនេះ ខ្សែ​រឿង​​​ «​ក្រមុំចាស់​​ប៉ះ​ក្មេង​ស្ទាវ​» ​​​​​​​ទើបតែ​ថត​បាន​ប៉ុន្មានភាគរយ​ប៉ុណ្ណោះ ទើប​នាង​​​​​មិនអាច​ទទួល​​សម្ដែង​ជាន់​គ្នា ​ដើម្បី​ទុក​ពេល​មើលខុសត្រូវ​ហាង​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ