ពួកយោធាថៃត្រៀមវាយឆ្មក់ចូលវត្តល្បីល្បាញ​មួយ​នៅជាយក្រុងបាងកក

នគរបាល និង យោធាជាច្រើនពាន់នាក់ត្រូវបាន គេដាក់ពង្រាយនៅជុំវិញវត្តដែលមានភាពចម្រូងចម្រាស់មួយនៅជាយក្រុងបាងកកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបង្ហាញថា ពួកគេត្រៀមក្នុងការវាយឆ្មក់ចូល ដើម្បីចាប់មេដឹកនាំសាសនាដែលកំពុងមានវត្តមាននៅទីនោះ។​

ការឡោមព័ទ្ធនេះធ្វើឡើងបន្ទាប់ពី មេដឹកនាំយោធាថៃ លោក​ប្រាយុទ្ធចាន់អូចា ចេញបញ្ជា ដោយប្រើអំណាចពិសេសដាក់តំបន់នោះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ពួកយោធា។​

ល្បែងឆ្មា ចាប់កណ្តុររបស់ ក្រុមអ្នកស៊ើបអង្កេតពួកយោធា និង អំណាចឥទ្ធិពលវត្ត Dhammakaya ឬ ហៅវត្តធម្មកាយនៅក្រុងបាងកកនោះ គឺបានចាប់ផ្តើមជាច្រើនខែមកហើយ បន្ទាប់ចោទថា ចៅអធិការវត្តនោះទទួលយកមូលនិធិដែលគេចូលបុណ្យជាលុយកខ្វក់ឬ ជាការលាងលុយ។​

ទោះយ៉ាងណាអាជ្ញាធរហាក់មានការស្ទាក់ស្ទើរ ក្នុងការវាយលុកវត្តដែលមានសម្ភារទំនើប មានពុទ្ធបរិស័ទច្រើន​ទាំងថៃ ទាំងប្រទេសផ្សេងៗទៅគោរពប្រតិបត្តិ​។ វត្តនេះមានទំហំជាង៤០០ហិកតា មានផ្លូវច្រើននៅក្នុងនោះ។​

ផ្លូវមួយចំនួននៅជុំវិញវត្តនោះត្រូវបានបិទ មិនឲ្យមានអ្នកធ្វើដំណើរចេញ និង ចូលក្នុងវត្តបានទេ ហើយសមត្ថកិច្ចត្រៀមចូលទៅចាប់ព្រះកាយចៅអធិការវត្តដែលមានព្រះជន្មជាង៧០ព្រះវស្សាគឺព្រះតេជគុណ Dhammachayo។​នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

ព្រះតេជគុណ Dhammachayo រងការចោទថា ទទួលលុយកខ្វក់ ប្រមាណ​១,២ ពាន់លានបាត ស្មើនឹងប្រមាណ ៣៣លានដុល្លារអាមេរិក ពីម្ចាស់ភាគហ៊ុននៃធនាគារមួយដែលបច្ចុប្បន្នជាប់ពន្ធនាគារ។​

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទាហាន និង នគរបាលរាប់រយនាក់ ព្យាយាមចូលក្នុងវត្ត បិទផ្លូវសំខាន់ៗចូលវត្ត ដែលធ្វើតាមបញ្ជាភ្លាមៗដែលដាក់ចេញពីនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។​

បើតាមសារអ៊ីម៉ែលពីអ្នកនៅខាងក្នុងវត្តបានប្រាប់ ទីភ្នាក់ងារព័ត៌មាន​AFPថា នគរបាល និង យោធា នៅទីនោះមានប្រមាណ​៤០០០នាក់ បិទមិនឲ្យមានការផ្តល់ជំនួយ និង មិនឲ្យមានអ្នកចេញចូលវត្តទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ