នគរបាលរកឃើញឈ្មួញកំពុងដឹកឈើដាក់តាមដេប៉ូគេចពីការបង្ក្រាបនៅបន្ទាយមានជ័យ​

ដឹកឈើដាក់តាមដេប៉ូគេចពីការបង្ក្រាបនៅបន្ទាយមានជ័យ​ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ​បានចុះផ្សាយថា ឈ្មួញកំពុងដឹកឈើដែល​ខ្លួនមានបែបអណាធិបតេយ្យយកទៅដាក់នៅតាមដេប៉ូលក់នានានៅក្នុងខេត្តបន្ទាយមានជ័យ ក្រោយពីរដ្ឋាភិបាលចេញវិធានការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេស។​

អគ្គស្នងការដ្ឋាននគរបាលជាតិ​ចុះផ្សាយកាលពីម្សិលមិញថា ឈើទាំងនោះដឹកចេញពីខេត្តស្ទឹងត្រែងនិងខេត្តឧត្តរមានជ័យ។​ តាមការចុះផ្សាយរបស់គេហទំព័រដដែលឲ្យដឹងទៀតថា ឈ្មួញដែលកំពុងដឹកនាំឈើប្រណិតទាំងយប់ទាំងថ្ងៃយកទៅដាក់តាមដេប៉ូនោះមានឈ្មោះដូចជា ប៊ុន ចិន, ចែ ចន្ទ្រា, និងឈ្មោះ ហេង ជាដើម។​

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយទៀតថា រថយន្តដឹកឈើទាំងនោះដឹកនាំឈើចូលខេត្តបន្ទាយមានជ័យដោយមិនមានការរារាំងនោះ ដោយសារឈ្មួញបានបង់ប្រាក់គិតជាក្បាលឡាន ឬ បង់គិតជាខែឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចំណែកឈ្មួញខ្លះទៀតយកឈ្មោះថ្នាក់ដឹកនាំទៅប្រើ ដើម្បីការពារសកម្មភាពពួកគេ។​

ទោះយ៉ាងណា គេហទំព័រនេះ មិនទាន់បានចុះផ្សាយថា តើសមត្ថកិច្ចថ្នាក់លើត្រូវចាត់វិធានការយ៉ាងណា ចំពោះ​បទល្មើសដឹកជញ្ជូនឈើខុសច្បាប់នេះនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ