Anwar Ibrahim ចេញពីពន្ធនាគារតាមការលើកលែងទោសពីព្រះមហាក្សត្រ

អតីតមេដឹកនាំគណបក្សប្រឆាំងលោក Anwar Ibrahim ស្វាគមន៍អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានដោះលែងពីមន្ទីរពេទ្យ Cheras Rehabilitation នៅទីក្រុងគូឡាឡាំពួកាលពីថ្ងៃទី 16 ខែឧសភាឆ្នាំ 2018 ។ រូបភាព៖ CNN News

មេដឹកនាំគណបក្សប្រឆាំងលេចធ្លោរមួយរូបនៅម៉ាឡេស៊ី លោក អាន់ វ៉ាអ៊ីប្រាហ៊ីម មាន សេរីភាពចេញពីពន្ធនាគារ  ដោយសារមានការលើកលែងទោសពីព្រះមហាក្សត្រ។​

មេដឹកនាំគណបក្សប្រឆាំងលេចធ្លោរមួយរូបនៅម៉ាឡេស៊ី លោក អាន់ វ៉ាអ៊ីប្រាហ៊ីម មាន សេរីភាពចេញពីពន្ធនាគារ  ដោយសារមានការលើកលែងទោសពីព្រះមហាក្សត្រ។​

ក្រោយចេញពីពន្ធនាគារមេដឹកនាំគណបក្សប្រឆាំងរូបនេះ ទៅពិនិត្យសុខភាពដែលត្រូវវះកាត់ស្មានៅក្នុងមន្ទីរពេទ្យមួយនៅក្នុងទីក្រុងកូឡាឡាំពួរ។ ក្នុងសម្លៀកបំពាក់អាវធំ ទឹកមុខញញឹម លោក អាន់ វ៉ា វ័យ៧០ឆ្នាំ បានលើកដៃគ្រវីទៅកាន់ អ្នកគាំទ្រនៅខាងមុខមន្ទីរពេទ្យ។​

មេដឹកនាំបក្សប្រឆាំងដែលទើបចេញពីពន្ធនាគាររូបនេះ ទៅចូលគាល់ក្សត្រ ស៊ុលតង់ទី៥ នៅថ្ងៃពុធនេះដែរ។​

លោក អាន់ វ៉ាអ៊ីប្រាហ៊ីម ជាប់ពន្ធនាគារលើកទី២កាលពីខែកុម្ភៈឆ្នាំ២០១៥ ដោយចោទថា ប្រព្រឹត្តខុសក្នុងការទំនាក់ទំនងផ្លូវភេទ និងការប្រព្រឹត្តអំពើពុករលួយ។ ប៉ុន្តែការចោទ ប្រកាន់នេះ ត្រូវបានអ្នកគាំទ្របក្សប្រឆាំងថា គ្រាន់តែជាលេសមួយរបស់រដ្ឋាភិបាលរបស់ លោក ណាជីប រ៉ាហ្សាក់ចង់ទប់ស្កាត់លោក អាន់វ៉ា តែប៉ុណ្ណោះ ខណៈប្រជាប្រិយភាព របស់លោក អាន់វ៉ា កាន់តែឡើងខ្លាំង។​

ការឈានដល់លើកលែងទោសមេដឹកនាំបក្សប្រឆាំងរូបនេះ គឺបន្ទាប់ពីលទ្ធផលនៃការបោះ ឆ្នោតកាលពីថ្ងៃទី៩ខែឧសភា គឺសម្ព័ន្ធគណបក្សប្រឆាំងដែលដឹកនាំដោយលោក មហាធា មហាមេដទទួលបានជ័យជម្នះ។​ តាមការអះអាងរបស់លោក មហាធាមហាមេដ គឺលោកនឹងប្រគល់តំណែងជានាយករដ្ឋមន្ត្រីទៅឲ្យលោក អាន់ វ៉ា អ៊ីប្រាហ៊ីមវិញ។​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។