ពលរដ្ឋខ្មែរ២១នាក់ត្រូវអាជ្ញាធរវៀតណាមចោទថាចូលសុំទាននិងលក់ឆ្នោតខុសច្បាប់

ប្រជាពលរដ្ឋខ្មែរប្រុសស្រីជាច្រើននាក់ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន និងបញ្ជូនមកកម្ពុជាវិញ បន្ទាប់ពីរកឃើញថា ពួកគេទាំងនោះបានចូលសុំទាន និងលក់ឆ្នោតខុសច្បាប់ក្នុងទឹកដីវៀតណាម។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៥មិថុនាម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សន្ទរី ឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន២១នាក់ អាយុចន្លោះពី១ឆ្នាំទៅ៦៣ឆ្នាំ ដែលក្នុងនោះ មានកុមារចំនួន១៥នាក់ និងមនុស្សចាស់ចំនួន៦នាក់ ត្រូវបានអាជ្ញាធរវៀតណាមរៀបចំកន្លែងឲ្យស្នាក់នៅបណ្ដាះអាសន្ន ដើម្បីរង់ចាំការបញ្ជូនខ្លួនត្រឡប់មកកម្ពុជាវិញ។​

បើតាមសេចក្តីប្រកាសព័ត៌មាន ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានអាជ្ញាធរវៀតណាមចោទថា ចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ ក្នុងទឹកដីវៀតណាម។

សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា ស្ថានអគ្គកុលស៊ុលកម្ពុជាប្រចាំនៅវៀតណាមកំពុងជួយអន្ដរាគមន៍ ដើម្បីបញ្ជូនពួកគេត្រឡប់មកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិ «ព្រៃវល្លិ៍» និងតាមច្រកព្រំដែន «បាវិត» ហើយនឹងប្រគល់បន្ដឲ្យមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ