ខេត្តបន្ទាយមានជ័យត្រៀមលុយប្រមាណ​៤០លានដុល្លារកែច្នៃសំរាម​

អាជ្ញាធរខេត្តបន្ទាយមានជ័យសិក្សាគម្រោងនិងត្រៀមថវិកាជាង៤០លានដុល្លារ សម្រាប់រៀបចំកន្លែងកែច្នៃសំរាម ឲ្យទៅជាប្រយោជន៍ការប្រើប្រាស់ផ្សេងៗ និង រៀបចំអាងចម្រុះទឹក។​

អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យលោក ជា សុវណ្ណធួន ថ្លែងក្នុងគម្រោង​ទន្លេសាបពីរ កាលពីថ្ងៃទី១៤ខែមិថុនាថា គម្រោងឆ្នាំ ២០១៩ដល់​ ២០២៥ ខេត្តនេះទទួលបានថវិកាជាង៤០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ ទីលានចាក់សំរាម​។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។​

លោក ជា សុវណ្ណធួន បញ្ជាក់ថា គម្រោងទី១ធ្វើនៅក្រុងប៉ោយប៉ែត ចំណាយថិវកា១៥លានដុល្លារ ចាប់ផ្តើមឆ្នាំ​២០១៩ លើផ្ទៃដី១០ហិកតា ធ្វើនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ គម្រោងទី២ចាប់ផ្តើមនៅឆ្នាំ២០២០ ចំណាយលុយ ២៧លានដុល្លារ លើផ្ទៃដីទំហំ២៤ហិកតា ស្ថិតនៅភូមិភ្នៀត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលគម្រោងធ្វើអាងប្រតិកម្មទឹក(ឬអាងចម្រុះទឹក)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ