រដ្ឋាភិបាលបញ្ជាឲ្យត្រៀមប្រគល់តួនាទីដល់មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី

ប្រភពរូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

រដ្ឋាភិបាល បានចេញប្រកាស បញ្ជាឲ្យអភិបាលរាជធានីខេត្ត ត្រៀមលក្ខណៈ បើកកិច្ចប្រ​ជុំ ដើម្បីធ្វើ​ប្រតិ​ភូក​ម្មអំណាច (ផ្ទេរអំណាច) ដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី ដែលទើបជាប់ឆ្នោត ខណៈដែល គ.ជ.ប នឹងប្រ​កាស​​​ល​ទ្ធ​​ផ​​ល​បោះ​​ឆ្នោតឃុំសង្កាត់ អាណត្តិទី៤នេះ យ៉ាងយូរនៅថ្ងៃទី២៥ខែមិថុនា។

ក្រ​សួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយ ចុះថ្ងៃទី៨ខែមិថុនា បញ្ជាឲ្យ អភិបាលរាជធានីខេត្ត ត្រូវ​ទទួល​ខុសត្រូវចាត់ចែង​ ដំណើរការប្រជុំលើកដំបូង ដោយថាដើម្បី​ធ្វើប្រ​តិភូកម្មអំណា​ច ​ដ​ល់​ក្រុ​ម​ប្រឹ​​​ក្សា​​​ឃុំ ​សង្កាត់អាណត្តិថ្មី ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រសួង តម្រូវឲ្យអ្នកមានសិទ្ធិសម្រេច ចាត់ចែងកិច្ចប្រជុំនេះ មានអភិបា​ល​រងនៃគណៈអភិ​បាល​រាជធា​នី​ខេត្ត អភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ នាយក​រដ្ឋបាល នា​យ​​ក​ទីចាត់ការ នាយ​ករង​ទីចា​ត់​កា​រនៃសាលារាជធានី ខេត្ត និងនាយករដ្ឋបាល នាយករងរដ្ឋបាលនៃសាលាក្រុង ស្រុក ខណ្ឌ ប៉ុណ្ណោះ។

​ក្រសួងបានបញ្ជាក់ថា អភិបាលរាជធានីខេត្ត និងមន្ត្រី​ដែល​ត្រូវបាន​ចាត់​ឲ្យ​ធ្វើជា​អធិបតីនៃកិច្ចប្រជុំលើ​ក​ដំបូងរបស់​ក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្តិ​ថ្មី ត្រូវអនុវត្ត​តួនាទី និង​ភារកិច្ច​ឲ្យ​បាន​សមស្រប​តាម​សេច​ក្តី​​ណែ​នាំ​ស្តីពី​ការរៀបចំ​ការប្រជុំ​លើកដំបូង​។​

បើតាមលទ្ធផលក្រៅផ្លូវការ ដែលប្រកាសដោយគណបក្សធំៗទាំងពីរ ការបោះឆ្នោតឃុំសង្កាត់អា​ណត្តិ​ទី៤នេះ គណបក្សប្រជាជននៅបន្តគ្រប់គ្រងតំណែងមេឃុំសង្កាត់ សរុបជាង១ពាន់៥រយ និងក្រុម​ប្រឹ​ក្សា​ជាង៦ពាន់។ ចំណែ​កគណ​បក្សសង្គ្រោះជាតិ ដណ្តើមបានតំណែងជាមេឃុំ និងចៅសង្កាត់ ជិត៥រយ និង​ក្រុម​ប្រឹក្សា​ជិត​៥ពា​ន់៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ