ចំនួនពលរដ្ឋទៅចុះឈោ្មះបោះឆោ្នតមានការថយចុះ

គ.ជ.ប

គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញលទ្ធផលនៃការចុះឈោ្មះបោះឆោ្នតថាចំនួនពលរដ្ឋចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ បានធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះខណៈកាលបរិច្ឆេទផុតកំណត់ចុះឈ្មោះបោះឆ្នោត កាន់តែខិតជិតចូលមកដល់។

លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតបង្ហាញថា ចំនួនពលរដ្ឋចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ បានធ្លាក់ចុះពីចំនួនជាង ១០ម៉ឺននាក់កាលពីដើមខែតុលានេះ មកនៅក្នុងរង្វង់ជាង ៤ ទៅ ៥ម៉ឺននាក់ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគជប ធ្លាប់ប្រាប់វីអូឌីថា លោកមិនរំពឹងថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត នឹងទៅចុះឈ្មោះបោះឆ្នោតមួយរយភាគរយនោះឡើយ ដោយលោកថា ដោយសារតែប្រជាពលរដ្ឋខ្មែរនៅឯក្រៅប្រទេស មិនបានទៅចុះឈ្មោះបោះឆ្នោត។

អ្នកឃ្លាំមើលការបោះឆ្នោត និយាយថា ការចុះផ្សព្វផ្សាយព័ត៌មានស្តីពីការបោះឆ្នោតកន្លែងខ្លះត្រូវបានអាជ្ញាធររារាំង និងថាគ្មានការលើកទឹកចិត្តពី គជប នឹងមានការបង្កការលំបាកដល់ព្រះសង្ឃ ដែលបានទៅចុះឈ្មោះបោះឆ្នោត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ